• 2019-07-13 23:03:00
  • បាល់ទាត់

យន្តហោះ Man City ចុះចត​នៅ​ Manchester បន្ទាប់​ពី​ត្រូវ​បាន​រារាំង​​មិន​ឲ្យ​ហោះ​ទៅ​លេង​នៅ​ចិន

  • 2019-07-13 23:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​បញ្ជាក់​ថា​ពួកគេ​​ត្រូវ​បាន​បង្ខំ​ឱ្យ​ចុះចត​នៅ​ប្រលានយន្តហោះ Manchester ពីព្រោះ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ហោះ​ទៅ​ចិន។

លោក Pep Guardiola និង​ សមាជិក​ក្រុម​របស់​លោក​​គ្រោង​ហោះ​ទៅ​កាន់​ទីក្រុង​សៀងហៃ​នៅ​ថ្ងៃ​សៅរ៍​សម្រាប់​ប្រកួត​ត្រៀម​បើក​រដូវ​កាល​របស់​ពួកគេ។ ប៉ុន្តែ​បុគ្គលិក​របស់​ក្លឹប​ត្រូវ​បាន​គេ​រារាំង​នៅ​ អាកាសយានដ្ឋាន Manchester។ ​ យន្តហោះ​ឯកជន​របស់​ក្លឹប​ត្រូវ​បាន​ចុះចត​នៅ​ Terminal 2 របស់​អាកាសយានដ្ឋាន​នៅ​ទីក្រុង​ Manchester ដោយសារ​បញ្ហា​ផ្នែក​រដ្ឋបាល។

​​​​បុគ្គលិក​ជា​ច្រើន​នាក់​របស់​ក្លឹប​រហស្សនាម​ផ្ទៃ​មេឃ បាន​ច្រឡំ​​វ៉ាលី​ឥវ៉ាន់ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ការ​រារាំង​ពួកគេ​មិន​ឲ្យ​ហោះ​ទៅ​ប្រទេស​ចិន។

សេចក្ដី​ថ្លែងការណ៍​របស់​ក្លឹប​បានរៀបរាប់ថា ដោយសារ​បញ្ហា​ផ្នែក​រដ្ឋបាល ពួកគេ​នឹង​ត្រូវ​ពន្យារ ដោយ​លើក​ពេល​ហោះ​ហើរ​១​ថ្ងៃ។ "យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ថ្ងៃ​ស្អែក ហើយ​សង្ឃឹម​ថា​នឹង​ចូលរួម​ក្នុង​ពាន Premier League Asia Trophy តាម​ការ​គ្រោង​ទុក"។

City នឹង​ជួប West Ham ក្នុង​ក្របខ័ណ្ឌ Premier League Asia Trophy នៅ​ថ្ងៃ​ពុធ ហើយ​នឹង​ត្រូវ​លេង​វគ្គ​ផ្តាច់ព្រ័ត្រ ជាមួយ Newcastle ឬ Wolves ប្រសិន​បើ​ពួកគេ​ឈ្នះ​ការប្រកួត​បើក​ឆាក។

Sergio Aguero, Nicolas Otamendi, Gabriel Jesus, Fernandinho និង Ederson សុទ្ធ​តែ​មិន​បាន​ធ្វើ​ដំណើរ​ទៅ​ជាមួយ​ក្លឹប​ទេ​ដោយសារ​ពួកគេ​ទើប​ចប់ Copa America ខណៈ​ដែល Riyad Mahrez បាន​ចូលរួម​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ទ្វីប​អាហ្វ្រិក៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់