• 2019-07-12 11:32:36
  • បាល់ទាត់

ក្លឹបយក្សអឺរ៉ុបប្រកាសផ្លូវការដាក់សំណើទិញយក Lukaku ក្នុងតម្លៃកប់ពពក

  • 2019-07-12 11:32:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Piero Ausilo នាយក​ផ្នែក​កីឡាករ​ក្លឹប​ Inter Milan បាន​បញ្ជាក់​ប្រាប់​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ក្លឹប​របស់​លោក កំពុង​តែ​ចរចា​ជាមួយ​ក្លឹប​ Manchester United ជុំវិញ​ការ​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ Romelu Lukaku។

លោក​បាន​និយាយ​ថា​៖ " ក្លឹប​របស់​យើង​កំពុង​តែ​ដាក់​សំណើ​ជា​ផ្លូវ​ការ​ទៅ​កាន់​ក្លឹប​ Manchester United ទាក់ទិន​នឹង​រឿង Lukaku '' ។

លោក​បាន​បន្ត​ថា​៖ " យើង​កំពុង​តែ​ធ្វើការ​ក្នុង​រឿង​នេះ ហើយ​យើង​នឹង​ឃើញ​លទ្ធផល​ទាំង​អស់​គ្នា។ គ្រប់​កីឡាករ​ទាំង​អស់​ដែល​ពួក​យើង​កំពុង​ចែចូវ សុទ្ធ​តែ​ Conte ចង់​បាន​ " ។

មិន​ទាន់​ការ​បញ្ជាក់​ផ្លូវ​ការ​ថា ក្លឹប​អ៊ីតាលី​ដាក់​សំណើ​ទិញ​ Lukaku ក្នុង​តម្លៃ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន​ Sky Sport បាន​ឲ្យ​ដឹង​ថា​ ក្លឹប Inter Milan បាន​ដាក់​សំណើ​ទៅ​កាន់​ក្លឹប Manchester United ដើម្បី​ទិញ​យក​ Lukaku ក្នុង​តម្លៃ ៩៣​លាន​ដុល្លារ​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់