• 2019-07-12 06:31:05
  • បាល់ទាត់

កុំ​ឲ្យ​ចាញ់ Real! ក្លឹប Barcelona ទិញ​បាន​កីឡាករ​ជប៉ុន​​ល្អ​ម្នាក់​តម្លៃ​២​លាន​អឺរ៉ូ

  • 2019-07-12 06:31:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ជប៉ុន Kashima Antlars បាន​ប្រកាស​​មុន​នេះ ខ្សែ​ប្រយុទ្ធ Hiroki ABE ត្រូវ​ផ្លាស់​ទៅ​ក្លឹប Barcelona ក្នុង​តម្លៃ​២​លាន​អឺរ៉ូ ជាមួយ​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ។

Hiroki កើត​ចេញ​ពី​យុវជន​របស់ Kashima Antlars ផ្ទាល់​តែ​ម្ដង​។ លុះ​ដល់​ឆ្នាំ​២០១៧ គេ​ទទួល​​បាន​ឱកាស​ឡើង​មក​លេង​​ឈុត​ធំ។ រយៈពេល​៣​រដូវ​កាល​នៅ​ក្នុង​លីគ​កំពូល​របស់​ជប៉ុន J1 League កីឡាករ​វ័យ​ទើប​២០​ឆ្នាំ​រក​បាន​៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៤៦​ប្រកួត។

នេះ​គឺ​ជា​រឿង​គាប់​ជួន​មួយ ព្រោះ​កាល​ពី​ពេល​ថ្មី​ក្រុម​ប្រជែង​ក្នុង​លីគ Real Madrid ទើប​តែ​​ទិញ​បាន​​យុវជន​វ័យ​១៨​ឆ្នាំ Takefusa Kubo ក្នុង​តម្លៃ​២,២៥​លាន​ដុល្លារ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់