• 2019-07-12 02:57:32
  • បាល់ទាត់

លេង​រាង​ធ្លាក់​មែន តែ Man Utd ប្រាប់ Inter ថា មាន​៧៥​លាន​ផោន​ចាំ​យក Lukaku

  • 2019-07-12 02:57:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United ​បាន​ប្រាប់​ទៅ​ខាង Inter Milan ថា ពួក​ត្រូវ​តែ​ស្វែង​រក​៧៥​លាន​ផោន ទើប​អាច​យក​ Romelu Lukaku បាន បើ​មិន​អញ្ចឹង​ទេ​បំភ្លេច​ចោល​ទៅ។

នាយក​ផ្នែក​កីឡា​របស់ Inter លោក Piero Ausilio បាន​ជជែក​​ជាមួយ​អនុប្រធាន​របស់​ក្លឹប Man Utd គឺ​លោក Ed Woodward ​នៅ​ការិយាល័យ​ក្លឹប​ក្នុង​ទីក្រុង​ឡុងដ៏ ដោយ​ពួក​គេ​ចាប់​ផ្ដើម​ដំណើរ​ការ​នៃ​ការ​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង។

អ្នក​ចាត់​ការ​ថ្មី​របស់ Inter លោក Antonio Conte ​បាន​បញ្ជាក់​ច្បាស់​ថា លោក​ចង់​យក​ Lukaku វ័យ​២៦​ឆ្នាំ​​ដើរ​តួ​ជា​​កីឡាករ​សំខាន់ ក្នុង​គោលបំណង​​បញ្ចប់​អំណាច​របស់ Juventus ​នៅ Serie A រដូវ​កាល​ក្រោយ។ ប៉ុន្តែ​បើ​តាម​ប្រភព SunSport ឲ្យ​ដឹង​ថា United ទាមទារ​៧៥​លាន​ផោន​ពី Inter ព្រោះ​ជឿជាក់​ Lukaku នៅ​មាន​តម្លៃ​នៅ​ឡើយ។

កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​ធ្លាប់​ប្រាប់ Solskjaer គេ​ចង់​ចាកចេញ​ទៅ​កាន់ San Siro ក្នុង​រដូវ​ក្ដៅ​នេះ។ Inter ​ធ្លាប់​បាន​រៀប​កញ្ចប់​ទឹក​ប្រាក់​៦៥​លាន​ផោន​​ដើម្បី​យក Lukaku ដែល​ Man Utd ទិញ​ពី Everton ៧៥​លាន​ផោន​កាល​ពី​២​ឆ្នាំ​មុន៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់