• 2019-07-11 13:21:36
  • បាល់ទាត់

មុនពេល​ហ្វឹកហាត់ Man Utd ត្រូវ​បានគេ​បង្ហោះសារ​បញ្ឈឺចិត្ត​តាម​យន្តហោះ

  • 2019-07-11 13:21:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ មាន​យន្តហោះ​មួយ​គ្រឿង​បាន​ហោះ​ ដោយ​អម​នឹង​បដា​ថា ក្លឹប​ Liverpool ឈ្នះ​ពាន​អឺរ៉ុប​ (UEFA Champions League) ចំនួន ៦​ដង នៅ​ទីក្រុង​ Perth ប្រទេស​អូស្ត្រាលី ដែល​ជា​កន្លែង​ដែល​ក្លឹប Manchester United លេង​ប្រកួត​មិត្តភាព។

ហេតុការណ៍​នេះ​កើត​ឡើង​នៅ​មុន​ពេល​ការ​ហ្វឹកហាត់​របស់​ក្រុម​បិសាច​ក្រហម រយៈពេល​ប្រហែល​មួយ​ម៉ោង។

មិន​ទាន់​មាន​ការ​កំណត់​អត្តសញ្ញាណ​ច្បាស់​លាស់​ពី​អ្នក​ធ្វើ​ដូច្នេះ ក៏​ប៉ុន្តែ​បើ​តាម​សារព័ត៌មាន The Sun បាន​អះអាង​ថា រឿង​នេះ​នៅ​ពី​ក្រោយ​អ្នក​គាំទ្រ​ Liverpool ដែល​រក​វិធី​រម្លឹក​កីឡាករ​ក្លឹប Manchester United ពី​ចំនួន​ពាន​កំពូល​អឺរ៉ុប​ដែល​ខ្លួន​បាន​ឈ្នះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Liverpool បាន​ឈ្នះ​ពាន​ UEFA Champions League ក្នុង​ឆ្នាំ​២០១៩ ដែល​ជា​ពាន​អឺរ៉ុប​លើក​ដំបូង ក្នុង​រយៈពេល ១៤​ឆ្នាំ ចំណែក​ឯ​ក្លឹប​ Manchester United វិញ​ឈ្នះ​ពាន​នេះ​ចំនួន ៣​ដង ដោយ​ឈ្នះ​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ​២០០៨៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់