• 2019-07-11 08:39:12
  • ប្រដាល់

អាជ្ញាកណ្ដាល​ ចៅក្រម​ អ្នក​ចាប់គូ​ ណា​ស៊ីលុយ​គេ​ប្រយ័ត្ន​ជួប​ ACU​

  • 2019-07-11 08:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ថា​បន្ទាប់​ពី​មាន​ចំណាត់​តាំង​ការងារ​តាម​ផ្នែក​និមួយៗ​នៅ​បណ្ដា​ស្ថានីយ​ផ្សេងៗ​រួច​ហើយ​នេះ​ ចូល​មន្ត្រី​សហព័ន្ធ​ទាំង​អស់​សូម​អនុវត្តន៍​ការងារ​ឲ្យ​ល្អ​ត្រឹមត្រូវ​ ជា​ពិសេស​អ្នក​ធ្លាប់​ស៊ី​លុយ​គេ​ប្រយ័ត្ន​ជួប​ ACU។​

ទិដ្ឋភាពព្រឹកមិញ

ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​ បាន​ឲ្យ​ដឹង​ថា​ ដើម្បី​ធ្វើ​កំណែទម្រង់​ និង​ពង្រឹង​សមត្ថភាព​ការងារ​តាម​ផ្នែក​និមួយៗ​ ឥលូវ​នេះ​សហព័ន្ធ​បាន​ធ្វើ​ចំណាក់​តាំង​ រួម​និង​ប្រកាស​ឲ្យ​គ្រប់​គ្នា​បាន​ដឹង​រួច​ហើយ​ ដូច្នេះ​មន្រ្តី​ទាំង​អស់​ត្រូវ​ធ្វើ​តាម​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ។​ សហព័ន្ធ​ផ្ទាល់​នឹង​ត្រួតពិនិត្យ​តាម​ក្រោយ​ទៀត​ រាល់​ការ​អនុវត្ត​របស់​មន្ត្រី​ទាំង​អស់​នោះ។​

ទិដ្ឋភាពព្រឹកមិញ

ឯកឧត្ដម​ បាន​ឲ្យ​ដឹង​ទៀត​ថា​ មន្ត្រី​ការងារ​មួយ​ចំនួន​ដែល​ធ្លាប់​ស៊ី​លុយ​គេ​ពី​មុន​សូម​បញ្ឈប់​ ហើយ​ចំពោះ​អ្នក​ចាប់​គូ​ប្រកួត​ទៀត​សោត​ដែល​ល្បី​ថា​យក​លុយ​គេ​ទើប​ចាប់​ឲ្យ​នោះ​ ក៏​ដូច​គ្នា​មិន​ត្រូវ​ប្រព្រឹត្តិ​ទៀត​ឡើយ។ ​ករណី​សង្ស័យ​ណា​មួយ​នោះ​ លោក​នឹង​បញ្ជូន​រឿងនោះទៅ​ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើបអង្កេត​ និង​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់។​

ទិដ្ឋភាពព្រឹកមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បន្ទាប់​ពី​មាន​ការ​ចង្អុល​បង្ហាញ​ពី​ភាព​អសកម្ម​ និង​ចំណុច​ខ្វះខាត​របស់​សម្ដេច​តេជោ​ ក្នុង​ពិធី​ជួបជុំ​ពិសា​អាហារ​ជា​មួយ​កីឡាករ​ កីឡា​ការិនី​កាល​ពី​មុន​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​ទៅ​នេះ​ គឺ​បាន​កែប្រែ​ជា​ខ្លាំង​ រួម​ទាំង​ប្រជុំ​ពង្រឹង​សមត្ថភាព​ជា​ហូរហែ​មក​ដល់​បច្ចុប្បន្ន។​ ព្រឹក​មិញ​នេះ​ដែរ​សហព័ន្ធ​បាន​ធ្វើ​ពិធី​បូកសរុប​ការងារ​ប្រចាំ​ត្រីមាស​ និង​បាន​លើក​ទិសដៅ​ថ្មី​បន្ថែម​ទៀត​នៅ​ឯ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម