• 2019-07-11 07:59:12
  • បាល់ទាត់

Rivaldo ថា Messi គួរ​តែ​ឈ្នះ Ballon d'Or ឆ្នាំ​នេះ ព្រោះ​ហេតុផល​​ខ្លះ

  • 2019-07-11 07:59:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​របស់ Barcelona លោក Rivaldo បាន​លើក​ឡើង​ថា Lionel Messi គួរ​តែ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ Ballon d'Or ឆ្នាំ​នេះ។

អតីត​ជម្រើស​ជាតិ​ប្រេស៊ីល Rivaldo ពន្យល់​បែប​នព​ថា Messi សម​​នឹង​ទទួល​​បាន​ពាន​នេះ ត្បិត​មិន​​ឈ្នះ Champions League ក្ដី។ "សម្រាប់​គំនិត​របស់​ខ្ញុំ Messi គួរ​តែ​ឈ្នះ​ពាន Ballon d'Or ឆ្នាំ​នេះ សម្រាប់​រឿង​គ្រប់​យ៉ាង​ដែល​គេ​បាន​ធ្វើ។ គេ​មិន​បាន​ឈ្នះ Champions League ប៉ុន្តែ​វា​គឺ​ជា​ពាន​រង្វាន់​​បុគ្គល"។ សម្ដី Rivaldo។

បុរស​វ័យ​៤៧​ឆ្នាំ​បាន​បន្ថែម​ទៀត​ថា Messi រក​បាន​គ្រាប់​ជា​ច្រើន ហើយ​ជា​គ្រាប់​សំខាន់​ទៀត ដូច្នេះ​លោក​គិត​ថា​គេ​សម​ឈ្នះ Ballon d'Or។ Messi បាន​ខកចិត្ត​យ៉ាង​ខ្លាំង​​សម្រាប់​ព្រឹត្តិការណ៍ Copa America ដែល​ទើប​បញ្ចប់​​ថ្មី​ៗ​នេះ ដោយ​មិន​បាន​ជួយ​អាហ្សង់ទីន​ឈ្នះ​ពាន និង​​យល់​ថា​សហព័ន្ធ​បាល់ទាត់​ទ្វីប​អាមេរិក​ខាង​ត្បូង​លម្អៀង​ខាង​ម្ចាស់​ផ្ទះ​ប្រេស៊ីល៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់