• 2019-07-11 02:22:42
  • បាល់ទាត់

ក្រុម​របស់ Mane បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ  Africa Cup of Nations

  • 2019-07-11 02:22:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេណេហ្គាល់​និង​​នីហ្សេរីយ៉ា គឺ​ជា​ពីរ​ក្រុម​ដំបូង​បាន​ឈាន​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Africa Cup of Nations បន្ទាប់​ពី​រក​បាន​ជ័យជម្នះ​ដូច​គ្នា​កាល​ពី​យប់​មិញ។

​​សេណេហ្គាល់​​ដែល​ជា​ក្រុម​របស់​ Sadio Mane បាន​យក​ឈ្នះ​ជម្រើស​ជាតិ​ប៊េនីន​ទាំង​ប្រផុតប្រផើយ ១-០។ មួយ​គ្រាប់​របស់​សេណេហ្គាល់​ធ្វើ​បាន​ពី​សំណាក់​​ខ្សែ​បម្រើ​របស់ Everton គឺ​កីឡាករ Idrissa Gueye ។ ចំណែក​ឯក​នីហ្សេរីយ៉ា​​រក​ឃើញ​ជោគជ័យ​លើ​ក្រុម​អាហ្វ្រិកខាងត្បូង លទ្ធផល ២-១។

២​គ្រាប់​របស់​នីហ្សេរីយ៉ា​រក​បាន​ដោយ​កីឡាករ Samuel Chukwueze និង William Troost-Ekong ខណៈ​មួយ​គ្រាប់​របស់ អាហ្វ្រិកខាងត្បូង​ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Bongani Zungu។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​ក្រុម​ទាំង​ពីរ​ឡើង​ទៅ​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មុន​រក​ចាំ​ការ​ប្រកួត​២​គូ​ទៀត​រវាង ម៉ាដាហ្គាស្កា​vs ទុយណេស៊ី និង កូឌីវ័រ vs អាល់ហ្សេរី ដើម្បី​រក​២​ក្រុម​ឡើង​ទៅ​ជួប​ពួក​គេ៕ ​​​​​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់