• 2019-07-11 01:46:47
  • ព័ត៌មាន

Origi វីរបុរស​ Champions League របស់​ Liverpool បន្ត​កុងត្រា​ថ្មី​​

  • 2019-07-11 01:46:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Divock Origi បាន​សម្រេច​បន្ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​ហង្ស​ក្រហម​ Liverpool ក្រោយ​រូប​គេ​ក្លាយ​ជា​វីរបុរស​របស់​ក្លឹប​នៅ​ Champions League រដូវ​កាល​មុន។​

ខ្សែ​ប្រយុទ្ធ​បែលហ្សិក​វ័យ​២៤​ឆ្នាំ​ផ្ទេរ​ពី​ Lille ទៅ​ Liverpool កាល​ពី​ឆ្នាំ​២០១៤​ ហើយ​កាល​ណោះ​បាន​ចុះ​កុងត្រា​លេង​៥​ឆ្នាំ​ប៉ុន្តែ​ត្រូវ​ក្លឹប​ដទៃ​ខ្ចី​ជើង​អស់​២​រដូវ​កាល។​ រូប​គេ​បាន​ក្លាយ​ជា​សំណព្វ​ចិត្ត​អ្នក​គាំទ្រ​ក្រោយ​ស៊ុត​២​គ្រាប់​ទល់​ Barcalona និង​១​គ្រាប់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទល់​ Spurs ជួយ​ក្លឹប​ឈ្នះ UCL លើក​ទី​៦។​

កីឡាករ​សញ្ជាតិ​បែលហ្សិក​រូប​នេះ​ធ្លាប់​ត្រូវ​ Liverpool ដាក់​លក់​មុន​បើក​រដូវ​កាល​កន្លង​ទៅ​ប៉ុន្តែ​ដោយ​សារ​មិន​ត្រូវ​ថ្លៃ​ទើប​បន្ត​នៅ​ Anfield និង​មាន​ឱកាស​កសាង​ស្នាដៃ​ជាមួយ​ក្លឹប​តែ​ម្ដង។​ ទិញ​ក្នុង​តម្លៃ​១០​លាន​ផោន​ Origi ស៊ុត​បាន​២១​គ្រាប់​គិត​លើ​គ្រប់​កម្មវិធី​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​ Plan B៕

ប្រភព៖ Liverpool FC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់