• 2019-07-10 11:21:02
  • បាល់ទាត់

បញ្ចេញព័ត៌មានផ្លូវការចុងក្រោយ អំពីអនាគតរបស់ Pogba នៅ Man Utd

  • 2019-07-10 11:21:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Manchester United លោក Ole Gunnar Solskjaer បាន​និយាយ​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ក្លឹប​របស់​លោក​មិន​ទាន់​ទទួល​បាន​សំណើ​ណា​មួយ​ទាក់ទង​នឹង​ខ្សែ​បម្រើ​បារាំង​ Paul Pogba ឬ កីឡាករ​ដទៃ​ទៀត​ឡើយ។

លោក​បាន​និយាយ​ថា​៖ " ពេល​ដែល​អ្នក​នៅ​ក្លឹប Man Utd អ្នក​នឹង​រំពឹង​ថា ពាក្យ​ចចាមអារ៉ាម​នឹង​លេចឡើង​ នៅ​ក្នុង​រដូវ​ក្ដៅ។ ប្រាកដ​ណាស់! ខ្ញុំ​ស្និទ្ធ​ជាមួយ​ Paul និយាយ​ជាមួយ​ Paul ហើយ​ក៏​បាន​និយាយ​ជាមួយ Lukaku, Rashford, Lingard និយាយ​ជាមួយ​កីឡាករ​ទាំង​អស់។ អ្នក​ត្រូវ​តែ​ជិតដិត​ជាមួយ​ពួក​គេ​ " ។

លោក​បាន​បន្ត​ថា​៖ " អ្វី​ដែល​ខ្ញុំ​ដឹង​ពេល​នេះ​គឺ ពួក​យើង​មិន​ទាន់​ទទួល​សំណើ​ពី​ក្លឹប​ណា​មួយ​ ដើម្បី​ទាក់ទង​កីឡាករ​របស់​យើង​ទេ។ Paul ឬ កីឡាករ​ផ្សេង​ៗ​ទៀត​ សុទ្ធ​តែ​មាន​កុងត្រា​វែង​ៗ​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Paul Pogba ត្រូវ​បាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​លើកឡើង​ថា មាន​ក្លឹប​ធំៗ​មួយ​ចំនួន​ទាក់ទង​រូប​គេ​ ដែល​ក្នុង​នោះ​មាន​ដូច​ជា Real Madrid, Juventus ជាដើម។ ចំណែក​ឯ​ Lukaku បាន​និយាយ​ខ្លួន​ឯង​ថា គេ​មាន​ចំណាប់អារម្មណ៍​នឹង​លីគ​កំពូល​អ៊ីតាលី៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់