• 2019-07-10 09:22:54
  • បាល់ទាត់

ក្លឹប​នៅ​ចិន​ហ៊ាន​ឲ្យ​ Bale ១,២​លាន​ផោន​ក្នុង​មួយ​សប្ដាហ៍ តែ​ដាក់​លក្ខខ័ណ្ឌ​​យ៉ាង​សាហាវជា​មួយ​ Real

  • 2019-07-10 09:22:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Gareth Bale ត្រូវ​បាន​ក្លឹប​ចិន​មិន​បង្ហាញ​ឈ្មោះ​មួយ​ ហ៊ាន​ដាក់​សំណើ​ផ្ដល់​ថ្លៃ​នឿយ​ហត់​១,២​លាន​ផោន​ក្នុង​មួយ​សប្ដាហ៍។

​កីឡាករ​សញ្ជាតិ​វែល​វ័យ​២៩​ឆ្នាំ ​ទទួល​បាន​ប្រាក់បៀវត្សរ៍​៦០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​​នៅ Real Madrid ហើយ​ពេល​នេះ​មាន​ក្លឹប​ចិន​មួយ​ហ៊ាន​ឲ្យ​​ប្រាក់​ឈ្នួល​១​គុន​នឹង​២។ Bale ត្រូវ​ប្រមាថ​ពី​សំណាក់​អ្នក​គាំទ្រ​របស់ Real អំឡុង​ពេល​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​វិញ។

យ៉ាងណាមិញ ពេល​នេះ​ក្លឹប​ចិន​ដែល​មិន​បង្ហាញ​ឈ្មោះ​មួយ​​ចង់​នាំ​ Bale ទៅ​លេង​ជាមួយ តែ​ពួក​គេ​ដាក់​លក្ខខ័ណ្ឌ​ដោយ​​​មិន​ត្រូវ​ចំណាយ​ប្រាក់​ទិញ​ទៅ​កាន់ Madrid ឡើយ។ លក្ខខ័ណ្ឌ​សាហាវ​បែប​នេះ​​ត្រូវ​បាន Real ដែល​​ទើប​ចំណាយ​៣០០​លាន​ផោន​ទិញ​​កីឡាករ​ខ្លាំង​ៗ បដិសេធ​មិន​ទទួល​យក​ដាច់​ខាត៕ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់