• 2019-07-10 06:59:41
  • បាល់ទាត់

ក្រុម​១១​នាក់​ល្អ​បំផុត​នៅ​ Copa មាន​អាហ្សង់ទីន​ម្នាក់​តែ​មិន​មែន​ Messi

  • 2019-07-10 06:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ការ​ប្រកួត​ Copa America រក​ឃើញ​ម្ចាស់​ជើង​ឯក​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​ពេល​នេះ​ក្រុម​កីឡាករ​ល្អ​បំផុត​១១​នាក់​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ។

ក្រុម​ប្រចាំ​កម្មវិធី​​ខាង​លើ​រៀប​ចំ​តាម​ប្រព័ន្ធ​ ១-៤-៣-៣​ មាន​ កីឡាករ​ប្រេស៊ីល​ជា​ម្ចាស់​ផ្ទះ​ និង​ជា​ជើង​ឯក​ចំនួន​៥​នាក់, ប៉េរូ​ដែល​ជា​ក្រុម​រង​ជើង​ឯក​ចំនួន​២​នាក់, អាហ្សង់ទីន​១​នាក់, ឈីលី​១​នាក់, អ៊ុយរូហ្គាយ​១នាក់​ និង​កីឡាករ​មក​ពី​ជម្រើស​ជាតិ​កូឡុំប៊ី​១​នាក់។

អ្នក​ចាំទី​គឺ Alisson (ប្រេស៊ីល), ខ្សែ​ការ​ពារ​កណ្ដាល Silva (ប្រេស៊ីល), Gimenez (អ៊ុយរូហ្គាយ), ខ្សែ​ការពារ​ស្ដាំ​ Alves (ប្រេស៊ីល) និង​ខ្សែ​ការពារ​ឆ្វេង Trauco (ប៉េរូ)។​ ខ្សែ​បម្រើ​មាន​ Vidal (ឈីលី), Paredes (អាហ្សង់ទីន) និង​ Arthur (ប្រេស៊ីល)។ ប្រយុទ្ធ​៣​ខាង​លើ​គឺ Everton (ប្រេស៊ីល), Guerrero (ប៉េរូ) និង​ Rodriquez (កូឡុំប៊ី)​៕ ​

ប្រភព៖ Dailymail អត្ថបទ៖ វិរ័ត្ន

មតិយោបល់