• 2019-07-10 02:10:05
  • បាល់ទាត់

Bale ដូច​​ជា​មនុស្ស​ឯកោ ពេល​ត្រលប់​ទៅ​ចូល​រួម​ជាមួយ Real Madrid ជា​ថ្មី

  • 2019-07-10 02:10:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ប្រយុទ្ធ Gareth Bale បាន​បង្ហាញ​កាយ​វិការ​ដូច​មនុស្ស​ឯកោ ពេល​ដែល​ត្រលប់​​ចូលរួម​ជាមួយ​ក្រុម​កីឡាករ Real Madrid ដើម្បី​ហោះ​ទៅ​កាន់​ប្រទេស​កាណាដា​​ត្រៀម​ហ្វឹកហាត់​​​ប្រកួត​កម្ដៅ​សាច់​ដុំ​ត្រៀម​បើក​រដូវ​កាល​ថ្មី​កាល​ពី​ម្សិលមិញ។

Bale បាន​ធ្លាក់​ចេញ​ពី​ជម្រើស​ក្នុង​កីឡដ្ឋាន Bernabeu បន្ទាប់​ពី​មិន​ស្ថិត​ក្នុង​ខ្សែ​ភ្នែក​របស់​អ្នក​ចាត់​ការ Zinedine Zidane ប៉ុន្តែ​គេ​បាន​តាំង​ចិត្ត​ថា​នឹង​ព្យាយាម​​យក​តំណែង​លេង​មក​វិញ​ឲ្យ​បាន។ ដោយ​សារ​មិន​ទាន់​រក​ឃើញ​ក្លឹប​ណា​ទិញ​កីឡាករ​សញ្ជាតិ​វែល​នេះ​បាន Real បាន​ដាក់​បញ្ចូល​ឈ្មោះ​ Bale ក្នុង​ការ​ត្រៀម​ខ្លួន​របស់​ពួក​គេ​សម្រាប់​រដូវ​កាល​ថ្មី។

Real បាន​ហោះ​ទៅ​កាន់​ទីក្រុង Montreal ប្រទេស​កាណាដា ដែល​ជា​កន្លែង​ពួក​គេ​ហ្វឹកហាត់ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ដើម្បី​លេង​ពាន​មិត្តភាព International Champions Cup។ តាម​កាល​វិភាគ​ពួក​គេ​ត្រូវ​ប៉ះ Bayern Munich, Arsenal និង Atletico Madrid៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់