• 2019-07-09 11:39:54
  • បាល់ទាត់

អនាគត​របស់ Lindelof ស្ថិត​នៅ​ស្រពិចស្រពិល​នៅ​ឡើយ ក្រោយ​ក្លឹប​អឺរ៉ុប​ធំៗ​ចាប់​អារម្មណ៍

  • 2019-07-09 11:39:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Hasan Centinkaya ដែល​ត្រូវ​ជា​ភ្នាក់ងារ​របស់​ខ្សែ​ការពារ​ស៊ុយអែត​កីឡាករ Victor Lindelof បាន​បង្ហើប​ប្រាប់​សារព័ត៌មាន Mundo Depotivo ថា ខ្សែ​ការពារ​ក្លឹប Manchester United រូប​នេះ​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​ក្នុង​អឺរ៉ុប។

លោក​ Hasan បាន​និយាយ​ថា៖ " Lindelof ស្ថិត​ក្នុង​រ៉ាដា​របស់​ក្លឹប​អឺរ៉ុប​ធំៗ ប៉ុន្តែ​បើ​និយាយ​រឿង​បន្ត ឬ ចាកចេញ​ពី​ក្លឹប​គឺ​អាស្រ័យ​លើ​ក្លឹប​ Manchester United ផ្ទាល់​ " ។

Lindelof ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា នៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​ Manchester United សម្រាប់​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល ដែល​ក្លឹប​អង់គ្លេស​មួយ​នេះ​នឹង​ទៅ​លេង​នៅ​ប្រទេស​ចិន​ អូស្ត្រាលី សិង្ហបុរី និង​វេល។

យ៉ាងណាមិញ បើ​តាម​សារព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ក្លឹប​ Barcelona កំពុង​តែ​តាម​ចែចូវ​កីឡាករ​រូប​នេះ ក្រោយ​ពេល​ដែល​ខ្សែ​ការពារ​ហុល្លង់​កីឡាករ Matthijs De Ligt ព្រមព្រៀង​លក្ខខ័ណ្ឌ​ផ្ទាល់​ខ្លួន​ជាមួយ​ Juventus៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់