• 2019-07-09 02:37:36
  • ព័ត៌មាន

កម្លាំង​សំខាន់​ Winks និង​ Davies បន្ត​កុងត្រា​ថ្មី​ជាមួយ​ Tottenham

  • 2019-07-09 02:37:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Harry Winks និង​ Ben Davies បាន​យល់​ព្រម​បន្ត​កុងត្រា​ថ្មី​ជាមួយ​​ Tottenham Hotspur ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្នាក់​នៅ​ក្លឹប​រហូត​ដល់​ឆ្នាំ​២០២៤​។​

Harry Winks

Winks មាន​រដូវ​កាល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាមួយ​ក្លឹប​មាន់​ខ្នាយ​មាស​ដោយ​លេង​បាន​២៦​ប្រកួត​នៅ Premier League រហូត​ត្រូវ​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។​ ដោយ​ឡែក​ Davies វិញ​បាន​ស៊ី​តំណែង​ការពារ​ឆ្វេង​របស់​ Danny Rose​ ដោយ​លេង​ជា​ជម្រើស​ដំបូង​ជា​ច្រើន​ប្រកួត។​​

កីឡាករ​ទាំង​ពីរ​គឺ​ជា​កម្លាំង​សំខាន់​ជួយ​ក្លឹប​មូលដ្ឋាន​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ឡុង​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ​៤​កាល​រដូវ​កាល​មុន​ និង​ក្លាយ​ជា​ក្រុម​រង​ជើង​ឯក Champions League ក្រោយ​ចាញ់​ Liverpool នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

Davies

ប្រភព៖ Premier League ប្រែសម្រួល៖ រ័ត្ន

មតិយោបល់