• 2019-07-09 02:05:24
  • ព័ត៌មាន

Liverpool ប្រជែង​ឈ្នះ​ Real និង​ PSG ទិញ​បាន​យុវជន​ឆ្នើម​ Elliott

  • 2019-07-09 02:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ស្វាគមន៍​សមាជិក​ថ្មី​ទី​ពីរ​របស់​ខ្លួន​ Harvey Elliott ដែល​ទិញ​បាន​ពី​ក្លឹប​ធ្លាក់​ទៅ​លីគ​លំដាប់​ទី​ពីរ​ Fulham។​

Elliott ដែល​ជា​គោល​ដៅ​របស់​ Real Madrid និង​ Paris St-Germain​ ដែរ​នោះ​បាន​ក្លាយ​ជា​កីឡាករ​វ័យ​ក្មេង​បំផុត​លេង​នៅ​ Premier League ពេល​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​ប្រកួត​ប៉ះ​ Wolverhampton Wanderers ក្នុង​វ័យ​១៦​ឆ្នាំ​ និង​៣០​ថ្ងៃ។​​

ទោះ​ជា​ Liverpool ទិញ​បាន​មែន​ប៉ុន្តែ​រូប​គេ​មិន​អាច​ចូល​ឈុត​ធំ​បាន​ទេ គឺ​ត្រូវ​រង់​ចាំ​ដល់​ថ្ងៃ​កំណើត​ក្នុង​​​ខែ​មេសា​នៅ​ពេល​ឈាន​ដល់​វ័យ​១៧​ឆ្នាំ​គត់ ​ដើម្បី​កុំ​ឲ្យ​ខុស​ច្បាប់​របស់​ FIFA។ Elliott បាន​បោះបង់​អាហារូបករណ៍​នៅ​ទឹកដី​ Craven Cottage របស់​ Fulham ដើម្បី​ចូលរួម​ជាមួយ​ក្លឹប​ជើង​ឯក​ Champions League៕​

ប្រភព៖ Liverpool Echo ប្រែសម្រួល៖ រ័ត្ន

មតិយោបល់