• 2019-07-08 23:40:00
  • បាល់ទាត់

ស្ងាត់ៗ​ ព្រែកប្រា​កីឡា​ លើក​ពាន​ Smart Youth League​ ខណៈ​ U-18​ ក្រោន​ បាន​ត្រឹម​លេខ២​

  • 2019-07-08 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជាប់​តាម​ដងទន្លេ​មេគង្គ​ ព្រែកប្រា​កីឡា​ ស្ងាត់​ៗ​លើក​ពាន​ Smart Youth League​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៧​ កក្កដា​ ២០១៩​ នៅ​ឯ​កីឡដ្ឋាន​ RSN​ ខណៈ​ក្រុម​លេខ២​ បាន​ទៅ​លើ​ U-18 PPC Academy។​

ក្រុមបាល់ទាត់ ព្រែកប្រាកីឡា

លោក​ សារី​ អាស្នាវី​ ជំនួយ​ការ​គ្រូ​បង្វឹក​បាន​ឲ្យ​ដឹង​ថា​ មិន​មែន​ជា​ការ​ងាយ​ស្រួល​នោះ​ទេ​ ទម្រាំ​អាច​ក្លាយ​ជា​ម្ចាស់​ពាន​លេខ១​បែប​នេះ​ ព្រោះ​មាន​ក្រុម​ចូល​រួម​ច្រើន​ ជា​ពិសេស​គឺ​ U-18 PPC Academy​ តែ​ម្ដង​ខណៈ​ក្រុម​ខ្លួន​គ្រាន់​តែ​ប្រមូល​ផ្ដុំ​បងប្អូន​នៅ​ស្រុក​ភូមិ​ជា​មួយ​គ្នាប៉ុណ្ណោះ។​ បើ​និយាយ​ពី​ការ​លំបាក​ទៀត​នោះ​ គឺ​មាន​ច្រើន​ដូច​ជា​បញ្ហា​អាកាសធាតុ​ពេល​ប្រកួត​ជា​ដើម​ ពេល​ខ្លះ​មាន​ភ្លៀង​ និង​ពេល​ខ្លះ​ក្ដៅ​ក៏​មាន។​

ទិដ្ឋភាពកាលពីថ្ងៃអាទិត្យ

ជំនួយ​ការ​វ័យ​ក្មេង​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ចំណុច​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​ខ្លួន​អាច​ជម្នះ​រាល់​ឧបសគ្គ​កន្លង​ទៅ​នេះ​ គឺ​ឆន្ទៈ​ជា​ក្រុម​ ម្នាក់ៗ​លេង​សម្រាប់​ក្រុម​ទាំង​មូល​ ដូច្នេះ​ពួកគេ​លេង​ដោយ​ទឹក​ចិត្ត​ ចេះ​សហការ​គ្នា​បាន​ល្អ។​ ទន្ទឹម​និង​ជ័យជម្នះ​នេះ​ដែរ​ កីឡាករ​ក្នុង​ក្រុម​គ្រប់រូប​ខំប្រឹង​ប្រែ​មិន​ស្ទើរ​នោះ​ឡើយ​ ពោល​មុន​ចាប់​ផ្ដើម​លេង​ពាន​គឺ​បាន​ហ្វឹកហាត់​ត្រៀម​២ខែ​ ស្រប​ពេល​ក្នុង​១​សប្ដាហ៍​ហាត់​៥​ថ្ងៃ​ ក្នុង​១​ថ្ងៃ​ហាត់​ចន្លោះ​ពី​១ម៉ោង​កន្លះ​ទៅ​២ម៉ោង។​

ទិដ្ឋភាពកាលពីថ្ងៃអាទិត្យ

រំលឹក​ដែរ​ថា​ ពាន​រង្វាន់​ Smart Youth League​ ឆ្នាំ​២០១៩​នេះ​ ចាប់​ផ្ដើម​ប្រកួត​តាំង​ពី​ថ្ងៃ​ទី២៧​ ខែ​មេសា​ ២០១៩​ មក​ម្ល៉េះ ​ទើប​តែ​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៧​ ខែ​កក្កដា​ នេះ​ទេ។​ សម្រាប់​ពាន​រង្វាន់​នេះ​ដែរ​គឺ​មាន​៤កម្រិត​ផ្សេង​គ្នា​ ទី១​ អាយុ​ក្រោម​ ១២​ឆ្នាំ​ ទី២​ អាយុ​ក្រោម​១៤ឆ្នាំ​ ទី៣​ អាយុ​ក្រោម​១៧​ឆ្នាំ​ និង​ទី៤​ អាយុ​ក្រោម​២០​ឆ្នាំ។​ ចំពោះ​អាយុ​ក្រោម​ ២០​ឆ្នាំ​ ក្រុម​លេខ១​ គឺ​បាន​ទៅ​លើ​ ព្រែកប្រា​កីឡា​ លេខ២​ បាន​ទៅ​លើ​ U-18 PPC Academy​ លេខ៣​ បាន​ទៅ​លើ​ PSE៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម