• 2019-07-08 07:41:47
  • បាល់ទាត់

មាន​តែ​មួយ​ក្នុង​លោក! Zlatan ជ្រើសរើស​ខ្លួន​ឯង​តែ​ម្នាក់​គត់​ជា​១១​នាក់​ដែល​​រូប​គេ​ពេញ​ចិត្ត

  • 2019-07-08 07:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ហួស​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​បង្ហាញ​ឈ្មោះ​​ជម្រើស​១១​នាក់​ដែល​ខ្លួន​​ពេញ​ចិត្ត ពោល​គ្មាន​កីឡាករ​ខ្លាំង​ៗ​ដូច​ជា Cristiano Ronaldo ឬ Lionel Messi នោះ​ទេ។

កីឡាករ​របស់​ក្លឹប LA Galaxy ទើប​​តែ​បង្ហោះ​រូប​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​ ដោយ​ជ្រើសរើស​​​ឈ្មោះ​ខ្លួន​ឯង​ផ្ទាល់ ជា​ជម្រើស​១១​នាក់​ដែល​គេ​ពេញ​ចិត្ត។ នៅ​លើ​រូប​ភាព​​​បាន​បញ្ជាក់​ទៀត​ថា សូម្បី​តែ​គ្រូ​ក៏​គេ​ជ្រើសរើស​យក​ខ្លួន​ឯង​ដែរ។ នេះ​ជា​រឿង​ចម្លែក​មួយ​ដែល​កន្លែង​មក​មិន​ធ្លាប់​មាន​កីឡាករ​ណា​បញ្ចេញ​បែប​នេះទេ។

បច្ចុប្បន្ន​ Ibrahimovic កំពុង​តែ​ធ្វើ​ព្យុះ​ភ្លៀង​នៅ​លីគ​កំពូល​របស់​អាមេរិក MLS រក​បាន​១៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១៥​ប្រកួត​។ LA Galaxy កំពុង​ឈរ​លេខ​ពីរ​នៃ​តារាង​ពិន្ទុ Western Conference ក្រោម​ក្រុម​ LAFC ៕​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់