• 2019-07-08 07:31:02
  • កីឡា​ផ្សេង​ៗ

ONE បើក​ចុះ​ឈ្មោះ​ប្រកួត ​Esports យក​តែ​៤២​នាក់​ តែចុះ​ឈ្មោះជាង១០ម៉ឺននាក់

  • 2019-07-08 07:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន​ប្រដាល់​គុន​ចម្រុះ​ដ៏​ធំ​ប្រចាំ​អាស៊ី​ One Championship បាន​រៀប​ចំ​ការ​ប្រកួត​ជើង​ឯក​កីឡា​អេឡិចត្រូនិក​របស់​ខ្លួន​​​​The 2019 Formula 1 New Balance Esports Series Pro Draft ​ជា​លើក​ទី​២​ បន្ទាប់​ពី​​ពាន​រង្វាន់​មួយ​នេះ​បាន​រៀប​ចំ​លើក​ទី​១​កាល​ពី​ឆ្នាំ​២០១៨​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​​មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​លើស​លប់។

ទិដ្ឋភាព​ប្រកួត​របស់ ONE

បន្ទាប់​ពី​ប្រកាស​​បើក​ចុះ​ឈ្មោះ​មក​ រហូត​ដល់​ពេល​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​រហូត​ដល់​ ១០៩ ០០០​នាក់​​ដែល​កើន​ឡើង​ហូត​ដល់​៦៥​%​ បើ​ប្រៀប​ធៀប​នឹង​ចំនួន​អ្នក​ចុះ​ឈ្មោះ​កាល​ពី​ឆ្នាំ​២០១៨។ រឿង​គួរ​ឲ្យ​សោក​ស្តាយ​សម្រាប់​អ្នក​ចុះ​ឈ្មោះ​គឺ​ថា ការ​ប្រកួត​ឆ្នាំ​នេះ​យក​តែ​៤២​នាក់​ប៉ុណ្ណោះ​ ដូច្នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ជា​ច្រើន​ណាស់​ដែល​មិន​បាន​ចូល​រួម​ប្រកួត។

ONE បាន​ឲ្យ​ដឹង​ថា​ មាន​តែ​៤២​នាក់​ប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​រាប់​ពាន់​នាក់​ត្រូវ​បាន​ជ្រ់ស​រើស។ ក្នុង​នោះ​៣​នាក់​​ជ្រើស​រើស​ចេញ​ពី​ការ​ប្រកួត​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​កាល​ពី​ការ​ប្រកួត​ F1 2018 អំឡុង​ពេល​ប្រកួត​វគ្គ​ជម្រុះ។ ១២​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ជ្រើស​រើស​ដោយ​មាន​២​ដំណាក់​កាល​ផ្សេង​ទៀត។

តាម​ការ​គ្រោង​ទុក​ អ្នក​ដែល​ត្រូវ​បាន​ជ្រើស​រើស​ទាំង​អស់​នឹង​ចាប់​ផ្តើម​ប្រកួត​ពី​ថ្ងៃ​​ទី​១៦​ ខែ​កក្កដា​នេះ​ត​ទៅ​ដើម្បី​ស្វែង​ជើង​ខ្លាំង​​៣០​នាក់​ចុង​ក្រោយ​ឆ្ពោះ​ទៅ​ការ​ប្រកួត​ជុំ​ផ្តាច់​​ព្រ័ត្រ​ដែល​ផ្សាយ​ផ្ទាល់​​ចន្លោះ​ខែ​កញ្ញា​ និង​ខែ​ធ្នូ ឆ្នាំ​២០១៩៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម