• 2019-07-08 01:53:18
  • បាល់ទាត់

ទីបំផុត​រក​ឃើញ​ម្ចាស់​ជើង​ឯក Women's World Cup ២០១៩ ហើយ!

  • 2019-07-08 01:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​នារី​របស់​សហរដ្ឋអាមេរិក បាន​ការពារ​តំណែង​ជើង​ឯក Women's World Cup បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ខ្លាំង​ហូឡង់​លទ្ធផល ២-០ កាល​ពី​យប់​មិញ។ .

ក្នុង​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​បាន​តស៊ូ​គ្នា​យ៉ាង​ស្វិតស្វាញ រហូត​ដល់​វគ្គ​ទី​ពីរ​នាទី​៦១ ទើប​អាមេរិក​រក​គ្រាប់​បាល់​បាន​ដោយ​កីឡា​ការិនី Mega Rapinoe ពី​ការ​ទាត់​បាល់ប៉េណាល់ទី។ ៨​នាទី​បន្ទាប់​​កីឡា​ការិនី Rose Lavelle ធ្វើ​បាន​គ្រាប់​ទី​ពីរ​ឲ្យ​អាមេរិក។

លទ្ធផល ២-០ បាន​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត ជួយ​ឲ្យ​សហរដ្ឋអាមេរិក​​រក្សា​តំណែង​ជើង​ឯក​របស់​ខ្លួន​បាន​សម្រេច។ ហើយ​នេះ​ការ​ជា​ការ​ឈ្នះ​ជើង​ឯក Women's World Cup ជា​លើក​ទី​៤​របស់​អាមេរិក​ផង បន្ទាប់​ពី​ធ្លាប់​ឈ្នះ​ឆ្នាំ​១៩៩១, ១៩៩៩ និង ២០១៥។ ចំពោះ​ស្បែក​ជើង​មាស​និង​កីឡា​ការិនី​ឆ្នើមបាន​ទៅ​លើ​កីឡា​ការិនី Megan Rapinoe ​របស់​អាមេរិក​ ៕ ​

Mega Rapinoe

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់