• 2019-07-07 03:59:43
  • បាល់ទាត់

នេះ​ជា​មូល​ហេតុ​ធំ Messi ​មិន​ឡើង​ឆាក​ទទួល​មេដាយ​ចំណាត់​ថ្នាក់​លេខ​៣

  • 2019-07-07 03:59:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​និយាយ​ថា​ព្រឹត្តិការណ៍ Copa America ​ឆ្នាំ​នេះ ​គឺ​មាន​អំពើ​ពុក​រលួយ​ច្រើន ជា​ពិសេស​អាជ្ញាកណ្ដាល​កាត់​ក្ដី​តែ​ម្ដង ដូច្នេះ​ហើយ​ទើប​ខ្លួន​មិន​ទទួល​យក​មេដាយ​ឡើយ។

អាហ្សង់ទីន ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ព្រឹត្តិការណ៍ Copa America ​នេះ ​ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ​ពួកគេ​ឈ្នះ​ឈីលី ២-១ ​ប៉ុន្តែ​ប្រធាន​ក្រុម Lionel Messi ​ទទួល​បាន​កាត​ក្រហម​នា​ប្រកួត​នេះ។ ក្រោយ​ចប់​ការ​ប្រកួត​នោះ​ទៅ Messi ​មិន​បាន​ទៅ​ថត​រូប​ជុំ​គ្នា​ជាមួយ​សមាជិក​ក្រុម​ឡើយ ​ហើយ​ក៏​បដិសេធ​មិន​យក​មេដាយ​ដែរ។

ការ​មិន​យក​មេដាយ​នេះ ត្រូវ​បាន​សាមី​ខ្លួន​បក​ស្រាយ​ថា​៖ “ដូច​ខ្ញុំ​បាន​និយាយ​ហើយ ​ខ្ញុំ​មិន​ទៅ​​លើ​ឆាក​ទទួល​នោះ​ទេ ​ព្រោះ​តែ​ពួក​យើង​មិន​គួរ​ជា​ផ្នែក​មួយ​នៃ​អំពើ​ពុក​រលួយ ​និង​ការ​មិន​គោរព​គ្នា​។ ​អំពើ​ពុក​រលួយ​ ដែល​កើត​ចេញ​ពី​ទង្វើ​អាជ្ញាកណ្ដាល​លើ​ទីលាន​និង​អាជ្ញាកណ្ដាល VAR ដែល​ព្យាយាម​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​យើង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​វា​ជា​ការ​រៀប​ចំ ​ចឹង​យើង​ត្រូវ​និយាយ​ការពិត​”៕

អត្ថបទ៖ កុលាប

មតិយោបល់