• 2019-07-05 03:13:43
  • បាល់ទះ

មុន​បាន​ចូល​ហាត់​នៅ​ចិន​ ក្រុម​បាល់ទះ​កម្ពុជា​ត្រូវ​ពិនិត្យ​សុខភាព​សិន​

  • 2019-07-05 03:13:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ រួម​និង​ក្រុម​ថ្នាល​មុន​បាន​ចូល​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ គឺ​តម្រូវ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​សិន​ទើប​អនុញ្ញាត។​

កីឡាករកំពុងពិនិត្យសុខភាព

បើ​តាម​លោក​គ្រូ​ជំនួយ​ សាន​ សុក្រិត​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​កម្ពុជា​ទាំង​អស់​ដែល​ធ្វើ​ដំណើរ​ដល់​ប្រទេស​ចិន កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​គឺ​ខាង​គ្រូ​ពេទ្យ​នៅ​ទី​នោះ​ ត្រូវ​ពិនិត្យ​សុខភាព​សិន​ទើប​អាច​ចូល​រួម​ជា​មួយ​កីឡាករ​របស់​ពួកគេ​បាន។​ ការ​ពិនិត្យ​សុខភាព​នោះ​ គឺ​ផ្ដោត​លើ​ការ​មើល​កម្លាំង​ថា​តើ​គ្រប់គ្រាន់​អាច​ហ្វឹកហាត់​បាន​ឬ​អត់​ ពិនិត្យ​លើ​ជំងឺ​ថ្លើម​ ព្រោះ​កីឡាករ​ទាំង​អស់​ត្រូវ​រស់នៅ​ ហូប​ចុក​ជា​មួយ​គ្នា​ ខ្លាច​ឆ្លង​ដល់​កីឡាករ​ កីឡា​ការិនី​របស់​ពួកគេ។​

កីឡាករកំពុងពិនិត្យសុខភាព

​គ្រូ​ជំនាញ​ខាង​លើក​បាល់​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ឥលូវ​នេះ​កីឡាករ​ទាំង​អស់​កំពុង​ហ្វឹកហាត់​រៀងរាល់​ថ្ងៃ​ជា​ធម្មតា​ ហើយ​ប្រហែល​ថ្ងៃ​ទី១៨​ នឹង​មាន​ការ​ប្រកួត​មិត្តភាព​នៅ​ពេល​ខាង​មុខ​នេះ។​ ការ​ហ្វឹកហាត់​នេះ​គឺ​នៅ​ក្នុង​ខេត្ត​ពូចៀន​ប្រទេស​ចិន​ ជា​មួយ​កីឡាករ​ កីឡា​ការិនី​ ទាំង​ឈុត​ធំ​ និង​ថ្នាល​ប្រចាំ​ខេត្ត​គេ​តែ​ម្ដង។​

ការ​ហ្វឹកហាត់ប៉ុន្មានថ្ងៃមុន

រំលឹក​ដែរ​ថា​ កីឡាករ​បាល់ទះ​កម្ពុជា​ និង​ក្រុម​យុវជន​ថ្នាល​បាល់ទះ​កម្ពុជា​ជាង​២០​នាក់​បាន​ចេញ​ពី​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ទៅ​ប្រទេស​ចិន​ ដើម្បី​ធ្វើ​ការហ្វឹកហាត់។​ កីឡាករ​ទាំង​នោះ​រួម​ទាំង​គ្រូ​បង្វឹក​នឹង​វិល​មក​កម្ពុជា​វិញ​អំឡុង​ខែ​កញ្ញា​ ២០១៩៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម