• 2019-07-04 11:47:51
  • បាល់ទាត់

សមាគម​បាល់ទាត់​អាហ្សង់ទីន​ចោទ​ ប្រធានាធិបតី​ប្រេស៊ីល​នៅ​ពី​ក្រោយ​បញ្ហា VAR

  • 2019-07-04 11:47:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​បាល់ទាត់​អាហ្សង់ទីន AFA ថ្កោលទោស​ពី​ការ​កាត់ក្ដី​របស់​អាជ្ញាកណ្ដាល​ក្នុង​ប្រកួត​រវាង​អាហ្សង់ទីន និង​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ Copa America ថា​ ជា​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​នៃ​កាត់សេចក្ដី​ការ​ប្រកួត​របស់​អាជ្ញាកណ្ដាល។

លោកប្រធានាធិបតីប្រេស៊ីល

ក្នុង​លិខិត​របស់​ AFA សរសេរ​ជូន​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ត្បូង​បាន​លើក​យក​ ការ​មិន​ឲ្យ​បាល់​ពិន័យ ១១​ម៉ែត្រ​ ដោយ​កំហុស​របស់ Dani Alves លើ​កីឡាករ Sergio Aguero និង​ការ​បដិសេធ​គ្រាប់​បាល់​របស់ Roberto Firmino។

ក្រៅ​ពី​នេះ តាម​រយៈ​លិខិត​ចំនួន ៦​ទំព័រ​សរសេរ​ជូន​សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ត្បូង​ AFA បាន​បញ្ជាក់​ថា បញ្ហា​ទំនាក់ទំនង​រវាង​អាជ្ញាកណ្ដាល​លើ​ទីលាន និង​អាជ្ញាកណ្ដាល​ VAR គឺ​ប្រធានាធិបតី​ប្រេស៊ីល​លោក Jair Bolsonaro ជា​អ្នក​នៅ​ពី​ក្រោយ។

លោកប្រធានាធិបតីប្រេស៊ីល

AFA បាន​ក៏​បាន​ចោទ​លោក​ប្រធានាធិបតី Bolsonaro ថា​ប្រើប្រាស់​ព្រឹត្តិការណ៍ Copa America នេះ​ មាន​អត្តចរិត​នយោបាយ​យ៉ាង​ច្បាស់។

បើ​យោង​តាម​សារព័ត៌មាន Globo Esporte លោក​ប្រធានាធិបតី​ប្រេស៊ីល​បាន​មាន​វត្តមាន​ក្នុង​ការ​ប្រកួត​នេះ ហើយ​រលក​ប្រេកង់​វិទ្យុ​របស់​ក្រុម​សន្តិសុខ​របស់​លោក បាន​បញ្ចេញ​ក្នុង​ពេល​តំណាល​ជាមួយ​នឹង​ការ​ទាក់ទង​គ្នា​របស់​អាជ្ញាកណ្ដាល​លើ​ទីលាន និង​អាជ្ញាកណ្ដាល VAR ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​មាន​ការ​រអាក់រអួល។

យ៉ាងណាមិញ សហព័ន្ធ​បាល់ទាត់​អាមេរិក​ខាង​ត្បូង​បាន​បញ្ជាក់​ថា VAR ដែល​ប្រើប្រាស់​ក្នុង​ប្រកួត​ប្រេស៊ីល និង​អាហ្សង់ទីន ពិត​ជា​មាន​បញ្ហា ហើយ​មាន​ការ​រៀបចំ​ទុក​ជា​មុន​ នៅ​មុន​ពេល​ប្រកួត​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់