• 2019-07-04 03:07:43
  • បាល់ទាត់

Man City យក​បាន​​ខ្សែ​បម្រើ​អេស្ប៉ាញ​ពី Atletico ម្នាក់​ក្នុង​តម្លៃ​កំណត់ត្រា​ក្លឹប

  • 2019-07-04 03:07:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester City នឹង​​នាំ​យក​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញRodri ពី​ក្លឹប Atletico Madrid ក្នុង​តម្លៃ​កំណត់ត្រា​៦២,​៨​​លាន​ផោន បន្ទាប់​ពី​ពួក​គេ​យល់​ព្រម​ចំណាយ​ទិញ​ផ្ដាច់​កុងត្រា។ នេះ​ការ​​ប្រកាស​របស់ Atletico។

Atletico បាន​និយាយ​ថា អ្នក​តំណាង​របស់ City បាន​យល់​ព្រម​ជាមួយ​តម្លៃ​​ទិញ​ផ្ដាច់​កុងត្រា​កាល​ពី​ថ្ងៃ​ពុធ។ Rodri វ័យ​២៣​ឆ្នាំ​បាន​បញ្ចប់​កិច្ចសន្យា​របស់​គេ​ជាមួយ Atletico ដែល​មាន​ដល់​ខែ មិថុនា ឆ្នាំ ២០២៣។ ការ​ផ្ទេរ​នេះ​នឹង​​វ៉ា​កំណត់ត្រា​ចាស់់​របស់ City ពេល​ដែល​ពួក​គេ​ទិញ​ Riyad Mahez កាល​ពី​ឆ្នាំ​២០១៨ ក្នុង​តម្លៃ​៦០​លាន​ផោន។

Rodri ចូលរួម​ជាមួយ Atletico កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៨ បន្ទាប់​ពី​លេង​៣​ឆ្នាំ​នៅ Villarreal។ គេ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​លោក​ Diego Simeone ៣៤​ប្រកួត ជួយ​បាន​លេខ​៣​ក្នុង​លីគ​កាល​ពី​រដូវ​កាល​មុន។ Rodri បាន​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​របស់​គេ​ដំបូង​ក្នុង​ការប្រកួត​ទល់នឹង​អាល្លឺម៉ង់​កាល​ពី​ឆ្នាំ​មុន និង​បង្ហាញ​ខ្លួន​សរុប​បាន​៦​ដង៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់