• 2019-07-03 12:03:09
  • បាល់ទាត់

ភ្ញាក់ផ្អើល! ម្ចាស់​ក្លឹប​ធំ​អង់គ្លេស​ចំនួន ២ មិន​វិនិយោគ​ចូល​ក្លឹប​សោះ​ក្នុង​ ៥​ឆ្នាំ​ចុង​ក្រោយ​

  • 2019-07-03 12:03:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ក្លឹប​ Manchester United គ្រួសារ​ត្រកូល Glazer និង​ម្ចាស់​ក្លឹប Arsenal លោក Stan Kroenke មិន​បាន​វិនិយោគ​ទឹកប្រាក់​ចូល​ក្លឹប​របស់​ខ្លួន​សោះ ក្នុង​រយៈពេល​ ៥​ឆ្នាំ​ចុងក្រោយ​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Sun។

បងប្អូន​ត្រកូល Glazer

បើ​តាម​សារព័ត៌មាន​នេះ​ដដែល​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ម្ចាស់​ក្លឹប​ Arsenal មិន​ដែល​វិនិយោគ​នេះ​ក៏​ព្រោះ​តែ​ការ​ខាត​បង់​ទឹកប្រាក់​យ៉ាង​ច្រើន​លើ​ទីផ្សារ​កីឡាករ ខណៈ​ក្លឹប​ Manchester United វិញ​ មិន​មាន​ហេតុផល​ច្បាស់​លាស់​ពី​ការ​មិន​វិនិយោគ​នេះ​ទេ ប៉ុន្តែ​ស្ថានភាព​ហិរញ្ញវត្ថុ​ក្លឹប​នេះ មាន​ភាព​ល្អ​ប្រសើរ​ជាង Arsenal។

ម្ចាស់ក្លឹប Arsenal

ក្នុង​ចំណោម​ក្លឹប​ធំៗ​ទាំង​ ៦ ក្លឹប​ Chelsea បាន​ទទួល​ការ​ជះ​លុយ​ច្រើន​ជាង​គេ​ពី​ម្ចាស់​ក្លឹប​ ដោយ​លោក Roman Abrahamovic បាន​បញ្ចូល​ទឹកប្រាក់​ចំនួន ៤០៨​លាន​ដុល្លារ​ក្នុង​រយៈពេល ៥​ឆ្នាំ​នេះ។

តាម​ពី​ក្រោយ​ Chelsea គឺ​ក្លឹប​ Manchester City ដែល​ម្ចាស់​ក្លឹប​ បាន​ចាក់​លុយ​ចំនួន ៣៨០​លាន​ដុល្លារ​ទៅ​ក្នុង​ក្លឹប​ ខណៈ​ម្ចាស់​ក្លឹប​ Liverpool វិនិយោគ​ចូល​ក្លឹប​ចំនួន ១១៧​លាន​ដុល្លារ ចំណែក​ឯ​ម្ចាស់​ក្លឹប Tottenham Hotspur វិញ ចំនួន ៥០​លាន​ដុល្លារ​៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់