• 2019-07-03 02:46:04
  • បាល់ទាត់

ចាយ​ធំ​ម្ដង​មើល​! Spurs យក​បាន​ខ្សែ​បម្រើ​ពី Lyon ម្នាក់ បំបែក​តម្លៃ​កំណត់ត្រា​ផ្ទេរ​របស់​ខ្លួន

  • 2019-07-03 02:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Spurs បាន​ចុះ​កុងត្រា​ផ្ទេរ​យក​​ខ្សែ​បម្រើ​​សញ្ជាតិ​បារាំងTanguy Ndombele ​ពី​ក្លឹប Lyon ក្នុង​តម្លៃ​កំណត់ត្រា​ក្លឹប​៥៣,៨​លាន​ផោន។

កីឡាករ​វ័យ​២២​ឆ្នាំ​បាន​​ចុះ​កិច្ចសន្យា​​រហូត​ដល់​ឆ្នាំ​២០២៥ ហើយ​តម្លៃ​ផ្ទេរ​អាច​ឡើង​ដល់​៦២,៨លាន​ផោនឯណោះ ជាមួយ​​ការ​លើក​ទឹក​ចិត្ត​ផ្សេង​ៗ។ កំណត់ត្រា​​​ចាស់​​កាន់​កាប់​ដោយ​​ខ្សែ​ការពារ Davinson Sanchez ពេល​ដែល​គេ​ផ្ទេរ​ពី Ajax មក​កាន់ Spurs ក្នុង​តម្លៃ​៤២​លាន​ផោន​ កាល​ពី​ខែ សីហា ឆ្នាំ ២០១៧។

​Ndombele ចូលរួម​ជាមួយ Lyon កាល​ពី​ឆ្នាំ​២០១៧ ជួយ​ក្រុម​បញ្ចប់​លេខ​៣​ក្នុង​ Ligue 1 កាល​ពី​រដូវ​កាល​មុន។ គេ​ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​បារាំង​៦​ដង និង​លេង​៩៦​ប្រកួត​ឲ្យ Lyon បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​ចូល​១៦​គ្រាប់។ Ndombele ជា​កីឡាករ​ទី​ពីរ​ ដែល Spurs នាំ​ចូល​ក្នុង​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​យក​បាន Jack Clarke ពី Leeds United៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់