• 2019-07-02 11:01:21
  • បាល់ទាត់

ទីបំផុត! Spurs ទិញ​កីឡាករ​បាន​នឹង​គេ​ហើយ!

  • 2019-07-02 11:01:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ​ដែរ​ ក្លឹប​ Tottenham Hotspur បាន​ប្រកាស​តាម​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ក្លឹប​របស់​គេ​បាន​ផ្ទេរ​ចូល​នូវ​ខ្សែ​ប្រយុទ្ធ​វ័យ​ ១៨​ឆ្នាំ​ កីឡាករ Jack Clarke ពី​ក្លឹប​លីគ​លំដាប់​ទី២ Leed United ហើយ​ចុះ​កុងត្រា​ចំនួន ៤​ឆ្នាំ។

ការ​ផ្ទេរ​ចូល​នេះ​មិន​ត្រូវ​បាន​ក្លឹប​ប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវ​ការ​ទេ ប៉ុន្តែ​បើ​តាម​សារព័ត៌មាន BBC ខាង​ Spurs ប្រហែល​ជា​អាច​ចំណាយ​ទឹកប្រាក់​ចំនួន ១២លាន​ដុល្លារ​លើ​កីឡាករ​អង់គ្លេស​រូប​នេះ​។

យ៉ាងណាមិញ ក្រោយ​ពី​ទិញ​បាន​ភ្លាម ក្លឹប​ Tottenham Hotspur ក៏​ដាក់​ឲ្យ​ក្លឹប​ Leed United ខ្ចី​ជើង​ក្នុង​រដូវ​កាល ២០១៩/២០​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​ការ​ផ្ទេរ​កីឡាករ​ចូល​លើក​ទី ១ ហើយ​ក្នុង​រយៈពេល ៥១៧​ថ្ងៃ របស់​ក្លឹប Tottenham Hotspur៕

ប្រភព៖ BBC | tottenhamhotspur ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់