• 2019-07-02 07:05:27
  • កីឡា​ផ្សេង​ៗ

រង្វាន់​ច្រើន​ណាស់​រង់​ចាំ ​សម្រាប់​អ្នក​ឈ្នះ​ការ​ប្រកួត AK2 All Stars ​វគ្គ Personal Mode

  • 2019-07-02 07:05:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត AK2 AllStars ​(Bomb &Ghost) ​បាន​ស្វែង​រក​ឃើញ​ក្រុម​ទាំង​១២​ហើយ ខណៈ​ដែល​ក្នុង​ការ​ប្រកួត​នេះ​ក៏​បាន​បង្កើត​ជា​ការ​ប្រកួត​១​ផ្សេង​ទៀត គឺ Personal Mode ។

​ការ​ប្រកួត Personal Mode ​នេះ​ដែរ គឺ​ជា​ការ​ប្រកួត​មួយ​ដែល​មិន​ចាំ​បាច់​ឱ្យ​មាន​ក្រុម​ឡើយ។ ដូច្នេះ​អ្នក​អាច​ចុះ​ឈ្មោះ​ប្រកួត​បាន​ដោយ​ខ្លួន​ឯង ​ហើយ​ការ​ចុះ​ឈ្មោះ​នេះ​ដែរ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ប្រកួត​តែ​ម្ដង ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៣ ១៤​ខែ​កក្កដា​ឆ្នាំ​២០១៩​ខាង​មុខ​នៅ MCT E-Sport Cam​bodia។ សម្រាប់​ប្រាក់​រង្វាន់​ក្នុង​ការ​ប្រកួត Personal Mode ​នេះ​ដែរ​គឺ

  • សម្រាប់​អ្នក​លេខ​ 1 ​ក្នុង​ពូល​នីមួយ​ៗ​នឹង​ទទួល​បាន​ MCT coupon ($50 value) ​ចំនួន​ 1​រង្វាន់

  • ជ័យ​លាភី​លេខ1​ នឹង​ទទួល​បាន​រង្វាន់​ 8,000 Sabay Gold ​រួម​ជាមួយ​កាស XPG H/S Emix H20 1រង្វាន់​

  • ជ័យលាភី​លេខ​2 ​នឹង​ទទួល​បាន​រង្វាន់ 5,000 Sabay Gold​ រួម​ជាមួយ​ក្តារ​ចុច​ XPG Gaming Keyboard INFRAEX K10 1រង្វាន់​

  • ជ័យលាភី​លេខ​3 ​ នឹង​ទទួល​បាន​រង្វាន់ ​ 4,000 Sabay Gold ​រួម​ជាមួយ​ក្តារ​ចុច​ XPG Gaming Keyboard INFRAEX K10 1វង្វាន់

  • ជ័យ​លាភីលេខ​4 ​នឹង​ទទួល​បាន​រង្វាន់ ​ 2,000 Sabay Gold ​រួម​ជាមួយ​ក្តារ​ចុច ​XPG Gaming Keyboard INFRAEX K10 1វង្វាន់

  • ជ័យ​លាភី​លេខ​5 ​នឹង​ទទួល​បាន​រង្វាន់ ​ 1,000 Sabay Gold រួមជាមួយក្តារចុច XPG Gaming Keyboard INFRAEX K10 1វង្វាន់

ដោយ​ឡែក​សម្រាប់​​ក្រុម​ទាំង​១២​ដែល​លេង​នៅ​វគ្គ​(Bomb & Ghost ) ក្នុង AK2 All Star Tournament ​វិញ​រួម​មាន​ក្រុម ​BattleFight , FineGirl, Team_Gaming , Klach Ey , The_Mythical, NeverCare, OrtJesKlach, Pikachu , Security_X, Successful, Incredible Gaming ​និង FiveMilitery។ ​ប្រាក់​រង្វាន់​សម្រាប់​ការ​ប្រកួត​នេះ​គឺ ​ក្រុម​លេខ​១ ​បាន 80 000 Sabay Gold ​ក្រុម​លេខ​២ 60 000 Sabay Gold ​និង​ក្រុម​បាន​លេខ​៣ ​40 000 Sabay Gold ៕

សម្រាប់អ្នក​ចង់​ប្រកួត អាច​ចុះ​ឈ្មោះ​តាម link នេះបាន AK2 AllStars

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់