• 2019-07-02 03:33:48
  • កីឡា​ផ្សេង​ៗ

កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ហែល​ទឹក​យុវជន​អាស៊ាន​មិនទទួលបានមេដាយសោះ

  • 2019-07-02 03:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ហែល​ទឹក​ជើង​ឯក​យុវជន​អាស៊ាន​លើក​ទី​៤៣​ ឆ្នាំ​២០១៩​​ដែល​ប្រទេស​កម្ពុជា​ទទួល​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​លើក​ដំបូង​បាន​បញ្ចប់​ហើយ​ ប៉ុន្តែ​ម្ចាស់​ផ្ទះ​មិន​ទទួល​បាន​មេដាយ​ណា​មួយ​ឡើយ​។

តារាងមេដាយសរុប​របស់សហព័ន្ធកីឡាហែល​ទឹក​កម្ពុជា

ការ​ប្រកួត​ដែល​បញ្ចប់កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​កន្លង​ទៅ​​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា យុវជន​វៀតណាម​ធ្វើ​បាន​ល្អ​ជាង​គេ​ក្នុង​ចំណោម​​១០​ប្រទេស​គឺ​ឈ្នះ​មេដាយ​មាស​៤៣​ ប្រាក់​​៤១​ និង​សំរឹទ្ធ​​២៥ សរុប​ចំនួន​១០៩​គ្រឿង​ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១

ចំពោះ​ចំណាត់​ថ្នាក់​លេខ​២​បាន​ទៅ​យុវជន​ប្រទេស​ថៃ​ដែល​ឈ្នះ​មេដាយ​សរុប​៧៦​គ្រឿង​ក្នុង​នោះ​ មាស​២៨ ប្រា្កក់​​១៨​ និង​សំរឹទ្ធ​៣០​ ខណៈ​លេខ​៣​បាន​ទៅ​​សិង្ហបុរី​ជា​មួយ​មេដាយ​មាស​១១​ ប្រាក់​​១៦ និង​សំរឹទ្ធ​១៦។ លេខ​៤​ធ្លាក់​ទៅ​​យុវជន​ឥណ្ឌូណេស៊ី​ ហ្វីលីពីន​ស្ថិត​នៅ​លេខ​៥​ និង​ម៉ាឡេស៊ី​​ស្ថិត​នៅ​លេខ​៦។

ដោយ​ឡែក​​៤​ប្រទេស​ផ្សេង​ទៀត​គឺ​ម្ចាស់​ផ្ទះ​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា និង​ប៊្រុយណេ​មិន​ទទួល​បាន​មេដាយ​អ្វី​សោះ​ឡើយ៕​​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម