• 2019-07-01 02:56:58
  • បាល់ទាត់

Liverpool បើ​កទ្វារ​ផ្ដល់​ឱកាស​ឲ្យ Coutinho ត្រលប់​មក Anfield វិញ

  • 2019-07-01 02:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ហង្សក្រហម Liverpoolបាន​បើក​ទ្វារ​ស្វាគមន៍ ​សម្រាប់ Philippe Coutinho ប្រសិន​ចង់​ត្រលប់​មក​វិញ។ នេះ​យោង​តាម​សេចក្ដីរាយការណ៍​មួយ។

ខ្សែ​បម្រើ​របស់ Barcelona បាន​​ស៊ូទ្រាំ​​នឹង​ពេលវេលា​យ៉ាង​លំបាក​នៅ​ប្រទេស​អេស្ប៉ាញ ចាប់​តាំង​​ផ្ទេរ​ពី Liverpool មក Nou Camp តម្លៃ​១៤២​លាន​ផោន​ កាល​ពី​ខែ មករា ឆ្នាំ ២០១៨។ ពេល​នេះ​ Coutinho បាន​បង្ហាញ​គំនិត​ចង់​ចាក​ចេញ​ Barca ដើម្បី​បន្ត​ភាព​រីកចម្រើន​នៃ​អាជីព​របស់​ខ្លួន។

មាន​ក្លឹប​ជា​ច្រើន រួម​ទាំង​ Manchester United ​ធ្លាប់​បាន​ទាក់ទង​ផ្ទេរ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ។ ប៉ុន្តែ​ Coutinho បាន​ធ្វើ​ការ​សម្រេច​យ៉ាង​ច្បាស់​ថា មិន​ចូលរួម​ជាមួយ United ឡើយ ព្រោះ​តែ​ចង់​បង្ហាញ​គោរព​ដល់ Liverpool។ ផ្អែក​តាម​ប្រភព​សារព័ត៌មាន Le10Sport  រាយការណ៍​ថា មនោសញ្ចេតនា​​របស់ Coutinho បែប​នេះ​បាន​បន្ទន់​ចិត្ត​ Liverpool ធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ចិត្ត​ផ្ដល់​ឱកាស​ឲ្យ​គេ​ជា​លើក​ទី​ពីរ​មក Anfield៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់