• 2019-06-30 09:27:00
  • បាល់ទាត់

នាយក​​កីឡា Dortmund រិះគន់​កាលវិភាគ Bundesliga ថា​រៀបចំ​គ្មាន​ទំនង​សម្រាប់​ក្លឹប​របស់​ខ្លួន

  • 2019-06-30 09:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Michael Zorc នាយក​ផ្នែក​កីឡា​របស់ Borussia Dortmund និយាយ​ថា​កាលវិភាគ​​ប្រកួត ២០១៩-២០ ​​ដែល Bundesliga ដាក់​ឲ្យ​​​ពួកគេ​​លេង​ក្រៅ​ដី​ទាំង​អស់ រាល់​ចប់​ការ​ប្រកួត​ភ្លាមៗ​​ដ៏​ហត់នឿយ​នៅ​វគ្គ​ជម្រុះ​តាម​ពូល​ក្របខ័ណ្ឌ Champions League ថា​ជា​​​​ការ​រៀបចំ​គ្មាន​ស្តង់ដា។

​ក្រោយ​កាលវិភាគ Bundesliga ចេញ​កាល​ពី​ថ្ងៃ​សុក្រ លោក Zorc ថា​ក្រុម​របស់​លោក​ត្រូវ​​ប្រកួត​ក្រៅ​ដី​ទាំង​អស់ រាល់​ពេល​​ចប់​ពី​​ប្រកួត​នៅ Champions League ខណៈ​ដែល​ក្រុម​ជើង​ឯក Bayern Munich លេង​ក្នុង​ដី​ទាំង​អស់ បន្ទាប់​ពី​ពួកគេ​មក​ពី​ប្រកួត​ទ្វីប​អឺរ៉ុប​នេះ​ដូច​គ្នា។

​​Zorc និយាយ​ថា សូម្បី​តែ​លេង​ក្នុង​ដី​​ក៏​នឿយ​ហត់​ខ្លាំង​ណាស់​ទៅ​ហើយ​បន្ទាប់​ពី​ពួកគេ​ត្រូវ​ធ្វើការ​ធ្ងន់​នៅ​​វគ្គ​ជម្រុះ​ Champions League។

ប្រភព៖ 90min ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់