• 2019-06-29 03:48:17
  • បាល់ទាត់

ពិត​​មែន​ឬ Aubameyang ចង់​ចេញ​ពី Arsenal ទៅ Man Utd?

  • 2019-06-29 03:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pierre-Emerick Aubameyang ត្រូវ​បាន​គេ​រាយការណ៍​ថា មាន​គំនិត​​ចង់​ចាកចេញ​ទៅ​កាន់​បិសាចក្រហម Manchester United។

កីឡាករ​វ័យ​៣០​ឆ្នាំ​ខ្សែ​ប្រយុទ្ធ​របស់ Arsenal ត្រូវ​បាន​ទាក់ទង​យ៉ាង​ភ្ញាក់ផ្អើល​មួយ​ក្នុង​ការ​ផ្លាស់​ទៅ​កាន់ Old Trafford ដើម្បី​ជំនួស​កន្លែង Romelu Lukaku ដែល​កំពុង​មាន​ការ​ចង់​បាន​ពី​ Inter Milan។ យោងតាម​​សារព័ត៌មាន TuttoSport កីឡាករ​សញ្ជាតិ​ហ្គាបុង​បាន​បង្ហាញ​គំនិត​ចង់​ដើរ​ចេញ​ពី​កាំភ្លើង​ធំ ដើម្បី​ទៅ​កាន់​ Man Utd។

​Aubameyang បាន​បញ្ចប់​រដូវ​កាល​មុន​នៅ Premier League ជា​ម្ចាស់​ស្បែក​ជើង​មាស ក្រោយ​រក​បាន​២២​គ្រាប់​ ស្មើ​គ្នា​ជាមួយ​ Salah និង Mane។ លោក Ole Gunnar Solskjaer ចង់​ធ្វើ​រឿង​ស្រដៀង​គ្នា​មួយ​សម្រាប់ United ដូច Robin van Persie ធ្វើ​ ពេល​ដែល​គេ​ចេញ​ពី​កីឡដ្ឋាន Emirates ទៅ​កាន់ United កាល​ពី​ឆ្នាំ​២០១២៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់