• 2019-06-28 13:13:15
  • បាល់ទាត់

អីយ៉ា! Pep ទម្លាយ​ថា​ខ្លួន​នឹង​ត្រលប់​មក Barca វិញ

  • 2019-06-28 13:13:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Manchester City លោក Pep Guardiola បាន​សារភាព​ថា លោក​នឹង​ត្រលប់​មក​ទីក្រុង​បាសេឡូណា​ថ្ងៃ​ណា​មួយ។

លោក​បាន​លើកឡើង​ថា​៖ " ខ្ញុំ​នឹង​មក​ Barcelona មិន​យូរ​ មិន​ឆាប់​ទេ ប៉ុន្តែ​ក្នុង​តួនាទី​ជា​ប្រធាន​ក្លឹប។ ទេ! បំភ្លេច​វា​ចោល​ទៅ! ដើម្បី​ក្លាយ​ជា​ប្រធាន​ក្លឹប អ្នក​ត្រូវ​ដឹង​នូវ​អ្វី​ដែល​អ្នក​ធ្វើ និង​ត្រូវ​ចេះ​ត្រៀម​ខ្លួន ហើយ​មាន​ចំណេះដឹង​ ដែល​អ្វី​ខ្ញុំ​មិន​មាន " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​ព្យាយាម​ធ្វើ​ជា​គ្រូ​បង្វឹក​ដ៏​ល្អ​មួយ​រូប ប៉ុន្តែ​ខ្ញុំ​នឹង​ត្រលប់​មក​រស់នៅ​ក្នុង​ទីក្រុង Barcelona នៅ​ថ្ងៃ​ណា​មួយ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា កុងត្រា​របស់​លោក Pep Guardiola នៅ​ក្លឹប Manchester City នឹង​ផុតកំណត់​នៅ​ឆ្នាំ២០២១៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់