• 2019-06-28 04:52:14
  • កីឡា​ផ្សេង​ៗ

យុវជន​៤០៦​នាក់​ មក​ពី​១០​ប្រទេស​ បើក​យុទ្ធនាការ​ប្រកួត​ហើយ​​ព្រឹកមិញ​នេះ​ កម្មវិធី​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​

  • 2019-06-28 04:52:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​ហែល​ទឹក​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍​ លើក​ទី៤៣​ ចាប់​ផ្ដើម​ហើយ​កាល​ពី​ព្រឹក​មិញ​នេះ នៅ​ឯ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ ដែល​មាន​កីឡាករ​ កីឡា​ការិនី​ ៤០៦​នាក់​ មក​ពី​១០​ប្រទេស​ផ្សេង​គ្នា​ចូលរួម។​

រូបភាពក្រសួងសាធារណការ

ឯកឧត្ដម​ ស៊ុន​ ចាន់ថុល​ ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ដំបូង​ហើយ​​ដែល​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​ជា​លក្ខណៈ​អន្តរជាតិ​បែប​នេះ​ បន្ទាប់​ពី​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​កម្មវិធី​ Games Ganefo​ អាស៊ីលើកទី១​ កាល​ពី​ឆ្នាំ​១៩៦៦ ​កន្លងទៅ។​

រូបភាពក្រសួងសាធារណការ

ប្រធាន​សហព័ន្ធ​រូប​នេះ​បន្ថែម​ទៀត​ថា​ ការ​រៀបចំ​កម្មវិធី​ប្រកួត​នេះ​ឡើង​ បង្ហាញ​ពី​ភាព​ពង្រឹង​ទំនាក់ទំនង​ រឹត​ចំណង​មិត្តភាព​ សាមគ្គីភាព​ និង​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​បណ្ដា​ប្រទេស​នានា​ដែល​បាន​ចូលរួម។​ ក្រៅ​ពី​នេះ​ទៀត​នោះ​គឺ​ជា​ការ​ប្រកួត​ដកស្រង់​បទ​ពិសោធ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។​

រូបភាពក្រសួងសាធារណការ

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ប្រកួត​ហែល​ទឹក​ជ្រើសរើស​ជើង​ឯក​យុវជន​អាស៊ីអាគ្នេយ៍​លើក​ទី៤៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ​គឺ​មាន​រយៈពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី២៨​-៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៩។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ឯ​ពហុ​កីឡដ្ឋាន​មរតក​តេជោ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម