• 2019-06-28 01:15:16
  • ព័ត៌មាន

Liverpool ទិញ​បាន​ខ្សែ​ការពារ​ Van Dijk ទី​ពីរ​​មាន​វ័យ​ទើប​តែ​១៧​ឆ្នាំ​

  • 2019-06-28 01:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ចុះ​ហត្ថលេខា​យក​ខ្សែ​ការពារ​កណ្ដាល​វ័យ​ក្មេង​ Sepp van den Berg ពី​ក្លឹប​ PEC Zwolle ក្នុង​តម្លៃ​ ១,៣​លាន​ផោន។​

Sepp van den Berg

កីឡាករ​អាយុ​១៧​ឆ្នាំ​ មាន​កម្ពស់​១,៨៩​ម៉ែត្រ​រូប​នេះ​ត្រូវ​បាន​​ប្រដូច​ទៅ​នឹង​រៀមច្បង​ Virgil Van Dijk ហើយ​ក្លឹប​ធំ​ៗ​មួយ​ចំនួន​ដូចជា Ajax, Bayern Munich និង​ PSV Eindhoven ក៏​បាន​តាម​ទិញ​រូប​គេ​ដែរ​ តែ​ប្រជែង​មិន​ឈ្នះ​ Liverpool។ Den Berg នឹង​ក្លាយ​ជា​កីឡាករ​ Liverpool ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១​ ខែ​កក្កដា​។​

ទោះ​មាន​វ័យ​ក្មេង​ប៉ុន្តែ​កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ឈុត​ធំ​ PEC Zwolle នៅ​ក្របខ័ណ្ឌ​កំពូល​ Eredivisie ចំនួន​១៥​ប្រកួត​រួច​មក​ហើយ​ ក្នុង​នោះ​គេ​ក៏​ជាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ហូឡង់​អាយុ​ក្រោម​២១​ឆ្នាំ​ផង​ដែរ។​ នៅ​ថ្ងៃ​ជាមួយ​គ្នា​ Liverpool បាន​លក់​យុវជន​ Rafael Camacho ឲ្យ​ទៅ​ Sporting ក្នុង​តម្លៃ​៧​លាន​ផោន៕ ​

ប្រភព៖ Liverpool FC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់