• 2019-06-27 14:18:09
  • បាល់ទាត់

ភ្ញាក់ផ្អើល ពេលដឹងអំពីចំនួនបារី Sarri ជក់ក្នុងមួយថ្ងៃៗ

  • 2019-06-27 14:18:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្លឹប Juventus លោក Maurizio Sarri បាន​លើកឡើង​ប្រាប់​សារព័ត៌មាន La Nuova Riviera ថា លោក​ជក់បារី​ច្រើន​ណាស់​ក្នុង​មួយ​ថ្ងៃ​ៗ។

លោក​បាន​និយាយ​ថា​៖ " ខ្ញុំ​ជក់​ប្រហែល​ ៦០​ដើម​ក្នុង​មួយ​ថ្ងៃ។ ខ្ញុំ​មិន​មាន​អារម្មណ៍​ចាំបាច់​ត្រូវ​តែ​ជក់​នៅ​លើ​ទីលាន​ប្រកួត​ទេ ប៉ុន្តែ​វា​ចាំបាច់​ពេល​ក្រោយ​ប្រកួត ដោយសារ​តែ​ខ្ញុំ​មាន​បញ្ហា​នៅ​ខ្នង ប៉ុន្តែ​ឥលូវ​ធូរ​វិញ​ហើយ " ។

កាល​ពី​នៅ​ដឹកនាំ​ក្លឹប Empoli និង Napoli នៅ​ប្រទេស​អ៊ីតាលី លោក​ត្រូវ​បាន​សង្កេត​ឃើញ​ ជក់​បារី​នៅ​ពេល​ដឹកនាំ​ប្រកួត​ ប៉ុន្តែ​លោក​ត្រូវ​បង្ខំ​ចិត្ត​តម​បារី នៅ​ពេល​ដែល​លោក​ដឹកនាំ​នៅ​ Chelsea នៃ​ប្រទេស​អង់គ្លេស។

ចំណែក​ឯ​ក្នុង​ក្លឹប​ Juventus វិញ គេ​មិន​ដឹង​ថា​ លោក​អាច​ជក់​បាន​ទៀត​ ឬ អត់​ទេ គ្រាន់​តែ​គេ​បាន​ដឹង​ថា លោក​នឹង​ត្រូវ​បង្ខំ​ឲ្យ​ពាក់​អាវ​ធំ​ក្លឹប Juventus ដោយ​សារ​តែ​វា​បាន​ចែង​ក្នុង​កុងត្រា​របស់​លោក៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់