• 2019-06-27 12:31:41
  • បាល់ទាត់

រយៈពេលយូរគ្រាន់បើ ដែល Spurs ស្ងាត់រឿងនាំចូលកីឡាករថ្មី

  • 2019-06-27 12:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Tottenham Hotspur ហាក់​បី​ដូច​ជា​ស្ងប់ស្ងាត់​ខ្លាំង​ណាស់​ក្នុង​ទីផ្សារ​កីឡាករ​មួយ​រយៈ​ចុង​ក្រោយ​នេះ។ រយៈពេល​ ២​រដូវ​កាល​ចុង​ក្រោយ ក្លឹប​មួយ​នេះ​មិន​ចំណាយ​ទឹកប្រាក់​សូម្បី​តែ​មួយ​សេន ក្នុង​ការ​នាំ​ចូល​កីឡាករ​។

លើក​ចុង​ក្រោយ​ដែល​ក្លឹប​មួយ​នេះ​ទិញ​កីឡាករ​គឺ នៅ​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ២០១៧។ កាល​នោះ​ក្លឹប​នេះ​ទិញ​ចូល​ខ្សែ​ការពារ​កូឡុំប៊ី Davinson Sanchez មក​ពី​ក្លឹប Ajax ក្នុង​តម្លៃ​ ៤៥​លាន​ដុល្លារ។

ក្នុង​រដូវ​ក្ដៅ​ឆ្នាំ២០១៧ Spurs ក៏​បាន​ទិញ​កីឡាករ​មួយ​ចំនួន​ផ្សេង​ទៀត​ដែរ ដោយ​មាន​ដូច​ជា ខ្សែ​ស្លាប​ប្រេស៊ីល Lucas Moura, ខ្សែ​ការពារ​ស្លាប​កូឌីវ័រ Serge Aurier និង​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ Fernando Llorente ជាដើម។

ទោះ​ជា​មិន​បាន​ចំណាយ​សោះ​ក្នុង​ពេញ​មួយ​រដូវ​កាល​ ២០១៨/១៩ Tottenham Hotspur នៅ​តែ​តស៊ូ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ UEFA Champions League៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់