- 2019-06-27 07:48:18
- បាល់ទាត់
នៅតែល្អ! Rooney ទាត់បញ្ចូលទីពីពាក់កណ្ដាលតារាងជាងលើកទី៣ក្នុងអាជីព
- 2019-06-27 07:48:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅតែល្អ! Rooney ទាត់បញ្ចូលទីពីពាក់កណ្ដាលតារាងជាងលើកទី៣ក្នុងអាជីព
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Wayne Rooney បានបង្កើតរឿងភ្ញាក់ផ្អើលម្ដងទៀត ដោយបានទាត់បញ្ចូលទីពីពាក់កណ្ដាលតារាង ជាលើកទី៣ក្នុងអាជីពរបស់ខ្លួន។
ក្នុងការប្រកួតរវាង DC United ប៉ះជាមួយ Orlando City នៅថ្ងៃនេះ កីឡាករសញ្ជាតិអង់គ្លេស បានឆ្មក់ទាត់រំលងដៃអ្នកចាំទី Brian Rowe ពីពាក់កណ្ដាលតារាងបញ្ចូលទីយ៉ាងអស្ចារ្យ។ សម្រាប់មួយគ្រាប់នេះគ្រប់គ្រាន់ឲ្យ DC Unitedយកឈ្នះ Orlando ដែលជាក្រុមរបស់ Nani១-០ ក្នុងលីគកំពូលរបស់អាមេរិក MSL។
Rooney វ័យ៣៣ឆ្នាំ ពេលនេះបានរកគ្រាប់ពីពាក់កណ្ដាលតារាងឲ្យគ្រប់ក្លឹបដែលគេលេង។ លើកទីមួយគេធ្វើបានអំឡុងពេលលេងឲ្យ Manchester United ប្រកួតជាមួយ West Ham។ លើកទីពីរទាត់ចូលក្រុម West Ham ជាថ្មីកាលលេងនៅ Everon៕