• 2019-06-26 07:47:28
  • កីឡា​ផ្សេង​ៗ

ពិធី​ការិនី​កីឡា​ដ៏​ល្បី​ ប្រាក់ សម្ភស្ស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ

  • 2019-06-26 07:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ការិនីកីឡា​ដ៏​ល្បី​​ល្បាញ​ អ្នក​ស្រី​ ប្រាក់​ សម្ភស្ស​ ​បាន​សម្រាក​ព្យាបាល​ជំងឺ​​នៅ​មន្ទីរ​ពេទ្យ​ជោរ៉ៃ​​កាល​ពី​យប់​មិញ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ ងួន ច័ន្ទបូរមី ដែល​ជា​កូន​ស្រី​បង្កើត។

អ្នក​ស្រី ប្រាក់ សម្ភស្ស ពេល​ធ្វើ​ពិធីការិនី​កន្លង​មក

អតីត​កីឡា​ការិនី​សីប៉ាក់តាក្រ​ជម្រើស​ជាតិ​កម្ពុជា​ ងួន ច័ន្ទបូរមី​ បាន​ប្រាប់​ថា ម្តាយ​របស់​ខ្លួន​​មាន​អាការៈ​រោគ​ច្រើន​យ៉ាង​ ប៉ុន្តែ​​កាល​ពី​យប់​មិញ​នេះ​ឡើង​ឈាម​ទៀត។ តាម​ពិត​ទៅ​​អ្នក​ស្រី​ ប្រាក់ សម្ភស្ស​ទៅ​​​មើល​ថែ​អ្នក​ជំងឺ​ផ្សេង​​កាល​ពី​យប់​មិញ​​ ក៏​ស្រាប់​តែ​កើត​មាន​អាការៈ​មិន​ស្រួល​ខ្លួន​រហូត​ឡើង​ឈាម។

អ្នក​ស្រី ប្រាក់ សម្ភស្ស (ស្តាំ)

យ៉ាង​ណា​ ​អ្នក​ស្រី ប្រាក់ សម្ភស្ស​ ដែល​ជា​ពិធី​ការិនី​​កីឡា​ និង​ជា​អ្នក​អត្ថាធិប្បាយ​កីឡា​ប្រណំាង​ទូក​ដ៏​ល្បី​ល្បាញ​​ធូរ​ស្បើយ​ច្រើន​ហើយ​ ប៉ុន្តែ​មិន​សូវ​មាន​កម្លាំង។ ឥឡូវ​នេះ​អ្នក​ស្រី​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យជោរ៉ៃ​ ច្បារ​អំពៅ ហើយ​​ប្រហែល​ជា​អាច​ត្រឡប់​មក​ផ្ទះ​វិញ​ល្ងាចពុធ​នេះ៕

អ្នក​ស្រី ប្រាក់ សម្ភស្ស នៅ​មន្ទីរ​ពេទ្យ (រូបថត៖ ងួន ច័ន្ទបូរមី)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់