- 2019-06-26 07:14:23
- កីឡាផ្សេងៗ
ឱកាសល្អមកទៀតហើយ អ្នកចូលចិត្តរត់ប្រណាំងមើលទេសភាពតាមវាលស្រែ មើលព្រៃឈើ ប្រាសាទ
- 2019-06-26 07:14:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសល្អមកទៀតហើយ អ្នកចូលចិត្តរត់ប្រណាំងមើលទេសភាពតាមវាលស្រែ មើលព្រៃឈើ ប្រាសាទ
ចន្លោះមិនឃើញ
សម្រាប់ប្រិយមិត្តដែលចូលចិត្តការរត់កម្សាន្តមើលទេសភាពវាលស្រែ ព្រៃឈើ ជាពិសេសប្រាសាទអង្គរវត្តនោះ អាចចុះឈ្មោះជាបណ្ដើរៗ ព្រោះព្រឹត្តិការម៉ារាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៦ចាប់ផ្ដើមទទួលអ្នកចុះឈ្មោះហើយ។
លោក សែម ផល្លារ អ្នករៀបចំកម្មវិធី ម៉ារាតុងអន្តរជាតិចក្រភពខ្មែរបានឲ្យដឹងថា នេះជាលើកទី៦ហើយដែលកម្ពុជារៀបចំកម្មវិធីរត់ប្រណាំងនេះឡើង។ ចំពោះវិញ្ញាសាវិញគឺមាន៤ ក្នុងនោះ ៤២គីឡូម៉ែត្រ ២១គីឡូម៉ែត្រ ១០ម៉ែត្រ និង ៣គីឡូម៉ែត្រ។
អ្នកជំនាញខាងរៀបចំកម្មវិធីរត់ប្រណាំងរូបនេះបន្ថែមថា សម្រាប់កីឡាករ កីឡាការិនី រត់៤២គីឡូម៉ែត្រ គឺត្រូវចាប់ផ្ដើមពីម៉ោង៤.៣០នាទីព្រឹកដដែល ចំណែកវិញ្ញាសាផ្សេងៗនឹងត្រូវដូរម៉ោងចេញដំណើរបន្តិចបន្តួចព្រោះបរិយាកាសក្ដៅជាងមុន។ ចំពោះផ្លូវត្រូវរត់វិញ ៤២គីឡូម៉ែត្រ គឺរត់កាត់ក្រុងផងដែរ ខណៈខែសីហា ជាខែបង្កបង្កើនផលនៅឯខេត្តសៀមរាប ដូច្នេះទេសភាពស្រស់បំព្រង ខៀវស្រងាត់ នឹងរឹតតែធ្វើឲ្យចាប់អារម្មណ៍ដល់អត្តពលិក ក្រៅពីនេះភាគច្រើនរត់កាត់តំបន់ប្រាសាទបុរាណនានា។
រំលឹកដែរថា ទិវារត់ប្រណាំង ម៉ារាតុងអន្តរជាតិចក្រភពខ្មែរ លើកទី៦នេះនឹងធ្វើឡើងនៅឯខេត្តសៀមរាប នាថ្ងៃអាទិត្យ ទី៤ ខែសីហា ឆ្នាំ២០១៩។ សម្រាប់អ្នកចង់ចុះឈ្មោះ ឬចង់ដឹងព័ត៌មានលំអិតអាចទំនាក់ទំនងទៅ NOCC ឬ Cambodia Events Organizer៕