• 2019-06-26 01:05:48
  • ព័ត៌មាន

Mbappe អាច​លេង​ឲ្យក្រុម U-21 បារាំង​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​

  • 2019-06-26 01:05:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Noel Le Graet ប្រមុខ​សហព័ន្ធ​បាល់ទាត់​បារាំង​ហៅ​កាត់​ (FFF) បាន​ស្វាគមន៍​ចំពោះ​ចំណាប់​អារម្មណ៍​កីឡាករ​ឆ្នើម​ Kylian Mbappe ក្រោយ​លេច​ឭ​ថា​យុវជន​រូប​នេះ​ចង់​លេង​នៅ​កីឡា​​អូឡាំពិក​នា​ទីក្រុង​តូក្យូ។​

ក្រុម​បាល់ទាត់យុវជន​បារាំង​​អាយុ​ក្រោម​២១​ឆ្នាំ​បាន​កក់​កៅអី​អូឡាំពិក​ឆ្នាំ​ក្រោយ​នៅ​ជប៉ុន​ដោយ​ស្វ័យ​ប្រវត្តិ​ បន្ទាប់​ពី​ ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ពាន​អឺរ៉ុប​អាយុ​ក្រោម​២១​ឆ្នាំ។​ យុវជន​ឆ្នើម​បារាំង Mbappe បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា​ "TOKYO 2020" ដែល​ហាក់​បង្ហាញ​អារម្មណ៍​ចង់​លេង​ព្រឹត្តិការណ៍​នេះ ​ខណៈ​រូប​គេ​ផ្ទាល់​ក៏​មិន​ទាន់​លើស​អាយុ​នៅ​ឡើយ។

ខ្សែ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ​មក​ពី​ Paris Saint Germain មិន​ដែល​លេង​ឲ្យ​​ក្រុម​អាយុ​ក្រោម​២១​ឆ្នាំ​របស់​បារាំង​ម្ដង​ណា​ឡើយ​ ពោល​គឺ​ជាប់​ជម្រើស​ជាតិ​​ក្រុម​ធំ​យក​តែ​ម្ដង​ដោយសារ​តែ​រូប​គេ​មាន​សមត្ថភាព​នឹក​ស្មាន​មិន​ដល់​ អាច​លេង​ជាមួយ​រៀម​ច្បង​ជួយ​មាន់គក​បារាំង​ឈ្នះ​ World Cup កាល​ពី​ឆ្នាំ​ទៅ។​

Mbappe បាន​និយាយ​ថា ៖"ខ្ញុំ​មាន​កាតព្វកិច្ច​ជួយ​បារាំង​ឈ្នះ​ Euro មួយ​ទៀត​ បន្ទាប់​ពី​ឈ្នះ​ World Cup។ សម្រាប់​ការ​ឈ្នះ​មេដាយ​មាស​អូឡាំពិក​​ឲ្យ​បារាំង​ក៏​ស្ថិត​នៅ​ក្នុង​ក្ដី​ស្រមៃ​របស់​ខ្ញុំ​ដូចគ្នា​ ប៉ុន្តែ​ការ​មាន​ឈ្មោះ​ទៅ​លេង​នៅ​ជប៉ុន​ ឬ​អត់​គឺ​ស្ថិត​នៅ​លើ​គ្រូ​បង្វឹក​មិន​មែន​នៅ​លើ​ខ្ញុំ​ឡើយ"៕

ប្រភព៖ BBC ប្រែសម្រួល៖ រ័ត្ន

មតិយោបល់