• 2019-06-25 10:57:27
  • បាល់ទាត់

Mane សុខ​ចិត្ត​ដោះដូរ​ UCL ដើម្បី​ឲ្យ​សេណេហ្គាល់​បាន​ឈ្នះ​ AFCON

  • 2019-06-25 10:57:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ក្លឹប​ Liverpool កីឡាករ​ Sadio Mane បាន​និយាយ​ប្រាប់​សារព័ត៌មាន​ France Football ថា ខ្លួន​មាន​បំណង​ចង់​ឃើញ​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​បាន​ឈ្នះ​ពាន​នឹង​គេ​ ហើយ​ថែម​ទាំង​សុខ​ចិត្ត​ដោះដូរ​ពាន UEFA Champions League ជាមួយ​ពាន​ប្រជាជាតិ​អាហ្វ្រិក(Africa Cup of Nations) ​ទៀត​ផង។

ខ្សែ​ស្លាប​រូប​នេះ​បាន​លើកឡើង​ថា​៖ " ការ​ឈ្នះ​ពាន​ជាមួយ​ប្រទេស​របស់​ខ្ញុំ​សេណេហ្គាល់​ ពិត​ជា​មាន​ភាព​អស្ចារ្យ​ណាស់ " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​ថែម​ទាំង​សុខ​ចិត្ត​ដោះដូរ​ពាន UEFA Champions League ដែល​ខ្ញុំ​ឈ្នះ​ជាមួយ​ Liverpool ទៅ​នឹង​ការ​ឈ្នះ​ពាន​ប្រជាជាតិ​អាហ្វ្រិក​ជាមួយ​សេណេហ្គាល់​ទៀត​ផង​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​សេណេហ្គាល់​មិន​ដែល​ស្គាល់​រសជាតិ​ពាន​ប្រជាជាតិ​អាហ្វ្រិក​នេះ​ឡើយ ដោយ​ធ្លាប់​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ម្ដង​កាល​ពី​ឆ្នាំ​២០០២ និង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ ៤​ ចំនួន ៣​ដង​គឺ​នៅ​ឆ្នាំ១៩៦៥ ១៩៩០ និង​ឆ្នាំ២០០៦៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់