- 2019-06-25 09:13:23
- កីឡាផ្សេងៗ
កីឡាការិនី ITF វ័យក្មេង ហុក គីមឡាង ក្ដីស្រមៃរកមេដាយជូនកម្ពុជានៅលើឆាកអន្តរជាតិ
- 2019-06-25 09:13:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាការិនី ITF វ័យក្មេង ហុក គីមឡាង ក្ដីស្រមៃរកមេដាយជូនកម្ពុជានៅលើឆាកអន្តរជាតិ
ចន្លោះមិនឃើញ
កីឡាការិនីវ័យក្មេងរបស់តេក្វាន់ដូ ITF និងជាម្ចាស់មេដាយមាសកីឡាសិស្សថ្នាក់ជាតិលើកទី១ថ្មីៗនេះ មានក្ដីស្រមៃថាថ្ងៃណាមួយអាចឈ្នះមេដាយកម្រិតអន្តរជាតិជូនកម្ពុជា។
យុវតីមកពីខេត្តបន្ទាយមានជ័យខាងលើនេះ បានឲ្យដឹងថា ដើមចមដែលរុញច្រានឲ្យខ្លួនហ្វឹកហាត់កីឡាក្បាច់គុនតេក្វាន់ដូ ITF នេះគឺដោយសារតែចិត្តស្រឡាញ់ ឃើញគេហ្វឹកហាត់ក៏ចង់ចូលហាត់រៀនដូចគេតែម្ដង។
កីឡាការិនីវ័យ១៥ឆ្នាំរូបនេះបន្ថែមទៀតថា ក្ដីស្រមៃរបស់ខ្លួនគឺនៅពេលខាងមុខ ចង់ក្លាយជាកីឡាការិនីជម្រើសរើសជាតិដូចរៀមច្បងនានា។ ដើម្បីបានឱកាសចេញទៅប្រកួតនៅប្រទេសតំណាងប្រទេសជាតិ និងអាចរកមេដាយជូនកម្ពុជាផងដែរ។
រំលឹកដែរថា កីឡាការិនី ហុក គីមឡាង ជាម្ចាស់មេដាយមាសលើវិញ្ញាសាប្រយុទ្ធទម្ងន់៥០គីឡូក្រាម ក្នុងកម្មវិធីប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១ ដែលទើបបញ្ចប់ប៉ុន្មានសប្ដាហ៍មុននេះ។ ក្រៅពីនេះកីឡាការិនីឆ្នើមមកពីបន្ទាយមានជ័យរូបនេះធ្លាប់ឈ្នះមេដាយ មាស១ ប្រាក់១ និងសំរឹទ្ធ៣ ក្នុងព្រឹត្តិការណ៍ធំៗកន្លងទៅផងដែរ៕