• 2019-06-25 01:17:56
  • ប្រវត្តិ​​

កន្លង​មក ប្រទេស​អាស៊ី​ធ្វើ​ម្ចាស់​ផ្ទះ​ FIFA World Cup ប៉ុន្មាន​ដង​ហើយ?

  • 2019-06-25 01:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់​តាំង​ពី​ព្រឹត្តិការណ៍ FIFA World Cup បង្កើត​មក​នៅ​ឆ្នាំ១៩៣០ មាន​ប្រទេស​ចំនួន ១៥ មក​ពី​ទ្វីប​ចំនួន ៥ ​ ដែល​រាប់​បញ្ចូល​ទាំង​ទ្វីប​អាស៊ី បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​នេះ។

យ៉ាងណាមិញ ទ្វីប​អាស៊ី​បាន​ធ្វើ​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​នេះ​បាន​តែ​ម្ដង​គត់​គឺ កាល​ពី​សាធារណរដ្ឋ​កូរ៉េ (កូរ៉េ​ខាង​ត្បូង) និង​ជប៉ុន​ រួម​គ្នា​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ​នៅ​ក្នុង​ឆ្នាំ​២០០២។

កាល​នោះ​ប្រទេស​ប្រេស៊ីល បាន​លើក​ពាន FIFA World Cup ក្រោយ​យក​ឈ្នះ​ប្រទេស​អាល្លឺម៉ង់ ហើយ​ព្រឹត្តិការណ៍​ឆ្នាំ​នោះ​ក៏​ជា​ព្រឹត្តិការណ៍​មួយ​ដ៏​ចម្រូងចម្រាស​ដោយ​កូរ៉េ​ខាង​ត្បូង​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​មជ្ឈដ្ឋាន​បាល់ទាត់​មួយ​ចំនួន។

ទោះ​ជា​យ៉ាងណា​ក៏​ដោយ FIFA World Cup នឹង​ត្រូវ​បាន​លេង​ក្នុង​ប្រទេស​អាស៊ីនៅ​ឆ្នាំ២០២២ បន្ទាប់​ពី​កាតារ​បាន​ដេញ​ថ្លៃ​ដោយ​ជោគជ័យ​កាល​ពី​ពេល​កន្លង​ទៅ​ ហើយ​ក៏​មាន​ព័ត៌មាន​មួយ​ចំនួន​ដែល​ថា​ប្រទេស​អាស៊ី រួម​ទាំង​តំបន់​អាស៊ាន​យើង​នេះ ចូល​រួម​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ពិភពលោក​នៅ​ឆ្នាំ២០៣៤ ផង​ដែរ។

កីឡដ្ឋាន​នៅ​ប្រទេស​កាតារ

ទ្វីប​ដែល​បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ World Cup ភាគ​ច្រើន​មក​ប្រទេស​នៅ​តំបន់​អឺរ៉ុប ដោយ​បាន​ធ្វើ​ជា​ម្ចាស់​ចំនួន ១១​ដង​ឯ​ណោះ ហើយ​លើក​ចុងក្រោយ​នេះ​គឺ​នៅ​ឆ្នាំ​២០១៨ ដែល​ប្រទេស​រុស្ស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

ប្រភព៖ FIFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់