• 2019-06-24 03:13:52
  • ព័ត៌មាន

អតីត​គ្រូ​ Spurs ថា​ឆ្នាំ​ក្រោយ​​ Man City នឹង​ស្គាល់​ជាតិ​ពាន​ Champions League

  • 2019-06-24 03:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Harry Redknapp បាន​និយាយ​ថា​ដល់​ពេល​វេលា​ហើយ​ដែល​បាល់ទាត់​អង់គ្លេស​គ្រប់គ្រង​ទ្វីប​អឺរ៉ុប​សារ​ជា​ថ្មី​បន្ទាប់​ពី​ Liverpool ឈ្នះ​ Champions League ហើយ​ Chelsea ឈ្នះ​ Europa League កាល​ពី​រដូវ​កាល​មុន។​

Redknapp

អតីត​អ្នក​ចាត់​ការ​ Tottenham Hotspur ព្យាករណ៍​ថា​នៅ​រដូវ​កាល​ក្រោយ​ក្លឹប​អង់គ្លេស​នៅ​តែ​បន្តធ្វើ​ព្យុះ​ភ្លៀង​ ហើយ​លោក​ព្យាករណ៍​ថា​ Manchester City នឹង​ឈ្នះ​ UEFA Champions League។ City មាន​អាយុ​១២៥​ឆ្នាំ​ គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ​ប៉ុន្តែ ក្លឹប​នេះ​មិន​ទាន់​ឈ្នះ​ពាន​ធំ​អឺរ៉ុប​បាន​ម្ដង​នៅ​ឡើយ​ទេ។​

ក្រុម​រហស្សនាម​ពណ៌​ផ្ទៃ​មេឃ​ឈ្នះ​ពាន​ក្នុង​ស្រុក​ទាំង​អស់​កាល​ពី​រដូវកាល​មុន​ តែ​នៅ​ Champions League វិញ​ទោះ​មាន​កីឡាករ​ល្អ​ៗ​ និង​មាន​លោក​ Pep Guardiola ជា​អ្នក​ចាត់​ការ​ក៏​ពួកគេ​ទៅ​ណា​មិន​ឆ្ងាយ​ពី​វគ្គ​៨ក្រុម​ចុង​ក្រោយ​ដែរ​នៅ​៣​រដូវ​កាល​ចុង​ក្រោយ។​​

Redknapp និយាយ​ដូច្នេះ៖​ "អង់គ្លេស​មាន​ Man City នៅ​ឆ្នាំ​ក្រោយ​ដែល​មាន​ភាគរយ​ខ្ពស់​ជាងគេ។ បើ​ឆ្នាំ​ក្រោយ​មាន​គេ​ចង់​ភ្នាល់​ថា​ក្រុម​ណា​ឈ្នះ​ ខ្ញុំ​នឹង​រើស​យក​ Man City ប្រាកដ​ណាស់"៕

ប្រភព៖ Metro ប្រែសម្រួល៖ រ័ត្ន

មតិយោបល់