• 2019-06-23 08:38:05
  • កីឡា​ផ្សេង​ៗ

កម្ពុជា​ធ្វើ​ពិធី ​«ទិវា​អូឡាំពិក»​ រំលឹក​ចលនា​អូឡាំពិក​ដែល​មាន​យូរ​លង់​មក​ហើយ​

  • 2019-06-23 08:38:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៃ​កម្ពុជា​ បាន​ធ្វើ​ពិធី​ជួបជុំ​ជា​មួយ​កីឡាករ​ កីឡា​ការិនី​ថ្នាល​នៅ​ពហុ​កីឡដ្ឋាន​មរកត​តេជោ​ ម្សិលមិញ​នេះ​ដើម្បី​អបអរ​ និង​រំលឹក​ចលនា​កីឡា​អូឡាំពិក​ដែល​មាន​យូរលង់​មក​ហើយ​ ខណៈ​ប្រទេស​នានា​លើ​ពិភពលោក​ក៏​ធ្វើ​ដូច​គ្នា​ក្នុង​ខែមិថុនា​នេះ។​

ទិដ្ឋភាពម្សិលមិញ

លោក​ ញ៉ាន សុខវិសាល​ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​ការ​បរទេស​ នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ មិន​ថា​តែ​កម្ពុជា​នោះ​ទេ​ដែល​ប្រារព្ធ​ពិធី ​«ទិវា​អូឡាំពិក»​ នេះ​ឡើយ​ គឺ​បណ្ដាល​ប្រទេស​ដែល​មាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ គឺ​ធ្វើ​ទាំង​អស់​ក្នុង​ខែ​មិថុនា។​

ទិដ្ឋភាពម្សិលមិញ

គោលបំណង​ធំ​នៃ​ការ​ធ្វើ​ពិធី​នេះ​ឡើង ​គឺ​ចង់​រំលឹក​ចលនា​អូឡាំពិក​ដែល​មាន​យូរលង់​មក​ហើយ​ ខណៈ​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​បង្កើត​ឡើង​វិញ​នា​សម័យ​ទំនើប​នេះ។​ កីឡា​អូឡាំពិក​សំដៅ​ទៅ​លើ​ សុខ​សន្តិភាព​លើ​ពិភពលោក​ តាម​រយៈ​ការ​ប្រកួត​កីឡា​នេះ ​ធ្វើ​ឲ្យ​មនុស្ស​ជាតិ​មាន​សេចក្ដី​សុខ។​

ទិដ្ឋភាពម្សិលមិញ

អ្នក​ជំនាញ​របស់​ NOCC​ ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ កម្មវិធី​ដែល​ប្រារព្ធ​ធ្វើ​ម្សិលមិញ​នេះ​ គឺ​មាន​ច្រើន​ដូច​ការ​អប់រំ​ខ្លី​ពី​ចលនា​អូឡាំពិក​ ក្រៅ​ពី​ការ​ប្រកួត​នានា​ អូឡាំពិក​មាន​សកម្មភាព​អ្វី​ខ្លះ​ទៀត​ មាន​ការ​បញ្ជ្រាប​ការ​អប់រំ​ផ្លូវ​ចិត្ត​ មាន​បទ​បង្ហាញ​ពី​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​ ក៏​មាន​បទ​បង្ហាញ​ពី​ការ​ចូលរួម​របស់​កម្ពុជា​នា​ពេល​កន្លង​មក​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ និង​បទ​បង្ហាញ​ពី​ប្អូន​ៗ​ដែល​បាន​សិក្សា​ពី​ការ​ដឹកនាំ​កីឡាករ​ កីឡា​ការិនី​ចូលរួម​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។​

លោក ញ៉ាន សុខវិសាល

គណៈកម្មាធិការ​ជាតិ​អូឡាំពិក ​នៃ​កម្ពុជា​បាន​ធ្វើ​ពិធី​ «ទិវា​អូឡាំពិក​ ឬ​ Olympic Day»​ មាន​រយៈពេល​កន្លះ​ថ្ងៃ​ កាល​ពី​ម្សិលមិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ​ ដែល​មាន​កីឡាករ​ កីឡា​ការិនី​ថ្នាល​ចូលរួម​នៅ​ទី​នោះ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់