• 2019-06-23 04:45:00
  • ព័ត៌មាន

រូប​ចម្លាក់​មាស David Beckham តម្កល់​លើ​អាសនៈ​របស់​វត្ត​ថៃ កំពុង​ទាក់ទាញ​ទេសចរ

  • 2019-06-23 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

David Beckham វីរបុរស​របស់​ក្លឹប Man Utd មាន​អ្នក​គាំទ្រ​យ៉ាង​ខ្លាំងក្លា​​នៅ​លើ​ផែនដី ហើយ​វត្ត​មួយ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​​សង់​​រូប​ចម្លាក់​មាស​របស់​កីឡាករ​បាល់ទាត់​អង់គ្លេស​នៅ​លើ​អាសនៈ​ដោយ​ធ្វើ​ឱ្យ​វា​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល។

វត្ត​ផារីវ៉ាត់ (Pariwat) នៅ​ក្នុង​ទីក្រុង​បាងកក​បាន​ឆ្លាក់​រូប​ចម្លាក់ Beckham កាល​ពី​២​ទសវត្សរ៍​មុន​នៅ​ពេល​ដែល​ក្រុម Manchester United បាន​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ក្លាយ​ទៅ​ជា​ក្លឹប​បាល់ទាត់​អង់គ្លេស​ដំបូង​គេ​ដែល​បាន​ឈ្នះ​ពាន​​ធំ​ចំនួន​៣​ក្នុង​១​រដូវ​កាល។

រូប​ចម្លាក់​នេះ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​រចនាបថ​បែប​គ្រុឌ​នៅ​តាម​សសរ​វិហារ ដែល​បង្ហាញ​ពី​ស្ទីល​ម៉ូដ​សក់ Beckham នៅ​សម័យ​នោះ និង អាវ​ក្រុម​របស់​គាត់ ហើយ​វា​នៅ​តែ​បន្ត​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​កាន់​ទីនោះ​រហូត​មក​ដល់​សព្វថ្ងៃ។

ទន្ទឹម​នឹង​នេះ​ផង​ដែរ​វត្ត​ផារីវ៉ាត់​ក៏​​បាន​ឆ្លាក់​នូវ​រូប​តួអង្គ​ល្បីៗ​ជា​ច្រើន​​ទៀត​នៅ​តាម​ហោជាង​ខាង​ក្រៅ​វិហារ​ដូចជា​តួ៖ ប៉ុបអាយ (Popeyes), ភីណូឈីអូ (Pinocchio), Superman និង ភីកាឈូ (Pikachu) ជាដើម។ ការ​សាងសង់​នេះ​ត្រូវ​បាន​​គេ​ចាត់​ទុកថា​ជា​និមិត្ត​សញ្ញា​ល្អ​ដែល​​ជា​ផ្នែក​មួយ​ជួយ​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា៕

អាន៖ មក​ដឹង​ពី​បញ្ហា​បង់​ពន្ធ​​ដ៏​ស្មុគស្មាញ នៅ​អេស្ប៉ាញ​ អ៊ីចឹង​​តើ​​បាន​​កីឡាករ​​ល្បីៗ​ចេះ​តែ​គេច​វេះ

អាន៖ Ronaldo បង្ហើប​ថា មេរៀន​របស់ Sir Alex Ferguson ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​កំពូល​កីឡាករ

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់