• 2019-06-21 11:41:42
  • បាល់ទាត់

Klopp យល់​ថា​ Liverpool គួរ​តែ​បន្ត​ជះ​លុយ​ទៀត ដើម្បី​នៅ​ប្រកួត​ប្រជែង​ជាមួយ​ក្លឹប​ធំៗ

  • 2019-06-21 11:41:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​ Liverpool លោក Jurgen Klopp បាន​ប្រាប់​សារព័ត៌មាន ZDF ថា ក្លឹប​ Liverpool គួរ​តែ​បន្ត​ជះ​លុយ​ត​ទៅ​ទៀត បើ​សិន​ជា​ចង់​ប្រកួត​ប្រជែង​ជាមួយ​ក្លឹប​ធំៗ​ផ្សេង​ទៀត​។

លោក​បាន​និយាយ​ថា​៖ " Liverpool ជា​ក្លឹប​មួយ​ពោរ​ពេញ​ដោយ​មហិច្ឆតា​ធំ ហើយ​ប្រសិន​បើ​យើង​មិន​ចំណាយ​លុយ​ច្រើន​ ដូច​ក្លឹប​ផ្សេង​ទេ យើង​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​គេ​បាន​ឡើយ "

អ្នក​ចាត់ការ​ជនជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​បន្ត​ថា​៖ " ក្លឹប​ទាំង​អស់​ គេ​កំពុង​តែ​ជះ​លុយ​ទិញ​កីឡាករ ដូច្នេះ​យើង​ត្រូវ​តែ​ធ្វើ​ដូច​គេ​អញ្ចឹង​ដែរ " ។

យ៉ាងណាមិញ លោក​បាន​បញ្ជាក់​ថា លោក​មិន​មាន​ចំណាប់​អារម្មណ៍​ទៅ​លើ​កីឡាករ​កំពូល​ៗ​ស្រាប់​ទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​មុន Liverpool បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ ២១៥​លាន​ដុល្លារ​ ទៅ​លើ​អ្នក​ចាំទី​ប្រេស៊ីល Alisson Becker, ខ្សែ​បម្រើ​ប្រេស៊ីល Naby Keita, ខ្សែ​បម្រើ​ប្រេស៊ីល Fabinho និង​ខ្សែ​ប្រយុទ្ធ​ស្វីស Xherden Shaqiri៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់