• 2019-06-21 11:01:57
  • បាល់ទាត់

ផ្លូវការ! Petr Cech ត្រូវ​បាន​តែងតាំង​ជា​ទីប្រឹក្សា​ក្លឹប​ Chelsea!

  • 2019-06-21 11:01:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Petr Cech ដែល​ជា​អតីត​អ្នក​ចាំ​ទី​ក្រុម​ជម្រើស​ជាតិ​ឆេក បាន​ត្រលប់​មក​កាន់​ក្លឹប​ Chelsea វិញ​ហើយ ក្នុង​តួនាទី​ជា​ ទីប្រឹក្សា​របស់​ក្លឹប​ទទួល​បន្ទុក​លើ​កិច្ចការ​បច្ចេកទេស និង​ទម្រង់​លេង

តួនាទី​របស់​លោក​គឺ ផ្ដល់​ដំបូន្មាន​ទៅ​លើ​កិច្ចការ​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ​នឹង​ទម្រង់​លេង និង​បាល់ទាត់​របស់​ក្លឹប​ទាំង​មូល ក៏​ដូច​ជា​ពង្រឹង​ទំនាក់ទំនង​រវាង​ក្រុម​យុវជន និង​ក្រុម​ឈុត​ធំ ព្រម​ទាំង​ធានា​ឲ្យ​បាន​ការ​ប្រកប​ការងារ​ដោយ​ប្រសិទ្ធភាព នៅ​ក្នុង​ស្ថាប័ន​ទាំង​អស់​របស់​ក្លឹប។

មិនតែប៉ុណ្ណោះ ការងារ​របស់ Petr Cech គឺ​តម្រូវ​ឲ្យ​រូប​គេ​ធ្វើ​ការ​ជាមួយ​គ្រូ​បង្វឹក និង​បុគ្គលិក​ទាំង​អស់ ហើយ​ថែម​ទាំង​ធ្វើដំណើរ​ជាមួយ​ក្រុម​ឈុត​ធំ​ទាំង​ក្នុង​ដី និង​ក្រៅ​ដី ហើយ​ផ្ដោត​សំខាន់​លើ​ក្បួន​យុទ្ធសាស្ត្រ និង​ទម្រង់​លេង​របស់​ក្រុម។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Petr Cech បាន​ចំណាយ​ពេល​វេលា​ចុង​ក្រោយ​នៃ​អាជីព​របស់​គេ​ជាមួយ​ក្លឹប​ Arsenal ហើយ​ចូល​ព្យួរ​ស្រោម​ដៃ ក្រោយ​ពេល​ដែល​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Europa League កាល​ពី​ខែ​ឧសភា​ កន្លង​ទៅ៕

ប្រភព៖ chelseafc ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់