• 2019-06-21 23:30:00
  • ប្រដាល់

មក​ដឹង​ស្នៀត​ប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​របស់​ សោភ័ណ្ឌ​ និង​ ស៊ីបម៉ឺន​ មុន​ប៉ះ​គ្នា​ល្ងាច​នេះ​

  • 2019-06-21 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ដល់​ការ​ប្រកួត​រវាង​ រឿង​ សោភ័ណ្ឌ​ និង​ ស៊ីបម៉ឺន​ ល្ងាច​នេះ​ ងាក​មក​ដឹង​ស្នៀត​គ្រោះ​ថ្នាក់​ និង​ភាព​រឹងមាំ​ បច្ចេកទេស​ល្អៗ​របស់​ពួកគេ​នា​ពេល​កន្លង​មក។​ អ្នក​ប្រដាល់​ទាំង​ពីរ​នាក់​អាច​នឹង​មាន​អ្នក​សន្លប់​ ប្រសិន​បើ​ប្រហែស​ ឬ​ហ៊ាន​ប្ដូរ​គ្នា។​ ពួកគេ​ទាំងពីរនាក់នេះ​គឺវ៉ៃឆ្វេងដូចគ្នា។​

កីឡាករថៃ ស៊ីបម៉ឺន(ខៀវ)

សម្រាប់​កីឡាករ​ ស៊ីបម៉ឺន​ របស់​ថៃ​គេ​មាន​ចំណុច​ល្អ​ច្រើន៖

ទី១​ ចេះ​ធាក់​ទល់​ល្អ​ ជា​ហេតុ​ធ្វើ​ឲ្យ​ដៃគូ​ពិបាក​ចូល​

ទី២​ ឆក់​កណ្ដាប់​ដៃ​ និង​ចេញ​ឆ្វេង​ត្រង់​ហើយ​ធ្ងន់​

ទី៣​ ឆក់​ទាត់​លើ​ និង​ទាត់​ជើង​ក្រោម​បាន​ទាំង​អស់​

ទី៤​ បោះ​ជង្គង់​ និង​ចាប់​វ៉ៃ​ជង្គង់​បាន​ក៏​ល្អ​ទៀត​

ទី៥​ មុខ​រឹង​ល្អ​គួរសម​

ទី៦​ ឆក់​កែង​ក៏​បាន​ និង​ប្រើ​កែង​បត់​មួយ​ចំហៀង​ខ្លួន​ក៏​បាន​

កីឡាករ រឿង សោភ័ណ្ឌ

ចំណែក​អ្នក​លេង​គុន​ខ្មែរ​ រឿង​ សោភ័ណ្ឌ វិញ​ក៏​មិន​ធម្មតា​ដែរ​៖​

ទី១​ កណ្ដាប់​ដៃ​មហា​ទម្ងន់​ សម្រុក​ម្ដងៗ​មិន​តិច​ដៃ​នោះ​ឡើយ​ ច្បាស់​ៗ​ហើយ​ធ្ងន់​

ទី២​ ការ​ទាត់​លើ​រហ័ស​ និង​ធ្ងន់​ល្អ​

ទី៣​ កែង​បត់​ ឬ​កែង​បុក​របស់​ សោភ័ណ្ឌ​ ក៏​ល្អ​ដែរ​

ទី៤​ ដៃ​ទៅ​គឺ​ជើង​ទៅ​ដែរ​

រំលឹក​ដែរ​ថា​ អ្នក​ប្រដាល់​កម្ពុជា​ រឿង​ សោភ័ណ្ឌ​ នឹង​ត្រូវ​តតាំង​ជា​មួយ​អ្នក​លេង​គុន​ថៃ​ ស៊ីបម៉ឺន​ លើ​សង្វៀន​ CNC​ ចាប់​ពី​ម៉ោង​៦ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់